ក្រុមហ៊ុន LSCG ដេញថ្លៃ​ឈ្នះ​លើ​ការ​ផ្គត់​ផ្ក​ង់​តម្លៃ២០លាន​ដុល្លារ​លើ​គំរោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន LSCG បានឈ្នះ​ការដេញថ្លៃ ក្នុងការ​ផ្គត់ផ្គង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលជា​ព្រលានយន្តហោះ​ធំ​លំដាប់​ទី៩នៅលើ​ពិភពលោក ដែល​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម​ដោយ​អធិរាជ​អា​ឌ​កឺ គឺ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ។

លោក​លី សុខ​ឆាយ អគ្គនាយក​ក្រុមហ៊ុន LSCG បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រលប់​ថ្ងៃទី៤ មេសា កន្លងមក​ថា ការដេញថ្លៃ​នេះ ក្រុមហ៊ុន LSCG នឹង​ផ្គត់ផ្គង់​លើ​សម្ភារៈ​សំណង់ ធនធាន​បច្ចេកទេស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក គ្រឿងចក្រ ដើមទុន ដើម្បី​ចូលរួម​ជួយ​ដល់​ការ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការសាងសង់ ព្រលានយន្តហោះ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រង​ទុក។

- Video Advertisement -

លោក​បន្តថា “ជា​មនោ​តន​ភាព​ដែល ក្រុមហ៊ុន LSCG បាន​ចូលរួម​ដើរតួនាទី​ជា​ផ្នែក​មួយ ក្នុងនាម​វិស័យ​ឯកជន ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល និង​ម្ចាស់​គម្រោង ឲ្យ​សម្រេចបាន​ជោគជ័យ​ធំធេង​បន្ថែមទៀត” ។ លោក​បន្តថា “ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ជា​ផ្នែក​មួយ​នៃ​កិត្យានុភាព​ជាតិ ដែល​នឹងចូលរួម​លើក​កំពស់​សេដ្ឋកិច្ចសង្គម និង​រុញ​កម្ពុជា​ទៅកាន់​លំដាប់​ថ្មី​មួយទៀត​លើ​ឆាក​អន្តរជាតិ” ។

គំរោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ដោយ​បោះទុន​វិនិយោគ​ទំហំ១៥០០លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី២៦០០ហិកតា។

ក្រុមហ៊ុន LSCG ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏​ល្បី​មួយ ដោយសារ​ការធ្វើការងា​រ​ប្រកបដោយ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកឧកញ៉ា លោក​ឧកញ៉ាធំៗនៅ​កម្ពុជា និង​អ្នកវិនិយោគ​អន្តរជាតិ ពិសេស​អ្នកវិនិយោគ​ចិន​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ខ្លួន​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ដៃគូ​សហការ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក រហូត​ប្រែ​ក្លាយខ្លួន​មានឱកាស​ចូលរួម​អភិវឌ្ឍន៍​គម្រោង​ធំ​ដ៏​មហិមា​ជាមួយ​អ្នកឧកញ៉ា ពុង ឃាវ​សែ ហើយ​លោក លី សុខ​ឆាយ ក៏​ជា​បុគ្គល​ទី១ ដែល​បានការ​អនុ​មោ​ត​ដោយ​គណៈ​កម្ម​ធិ​ការ​របស់​អ្នកឧកញ៉ា ចំពោះ​ការសរសេរ​ផែនការអាជីវកម្ម​រប​ស់​ខ្លួន៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here