ដោយៈរតនៈ
ភ្នំពេញៈ អ្នកធ្វើការផ្នែកអចលនទ្រព្យអះអាងថា ការស្ងប់ស្ងាត់គម្រោងសង់ស្ពាន និងជំងឺកូវីត១៩ ធ្វើឲ្យតម្លៃដីនៅតំបន់អរិយក្សត្រ ហាក់នៅទ្រឹងបើទោះជាតំបន់់នោះអំណោយផលក្នុងសាងសង់លំនៅឋានក្តី។
លោកស្រី តាំង ហួរ ក្រុមហ៊ុន អមតៈ ប្រូភើធីស៊ឺវីសមានប្រសាសន៍ថា តម្លៃដីនៅតំបន់អរិយក្សត្រមុនការវាយលុក ជំងឺកូវីតគឹតម្លៃគឺហាក់កើនឡើងលឿន តែស្របពេលដែលជំងឺកូវីត១៩វាយប្រហារ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ធ្វើឲ្យការអភិវឌ្ឍវិស័យអចលនទ្រព្យមានគម្រោងបុរី ផ្ទះល្វែង ខុនដូ ជាដើមបានផ្អាក ហើយក៏ធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះហាក់នៅទ្រឹងមិនឡើងថ្លៃទៀតទេ។
លោកស្រីបន្តថា “បន្ទាប់ពីកូវីត១៩បានវាយប្រហារហើយ បួករួមទាំងបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងអចលនទ្រព្យនីមួយៗ នៅតំបន់នោះផងធ្វើឲ្យតម្លៃដី ហាក់នៅទ្រឹងផងដែរ”។
លោកស្រី តាំង ហួរ បន្ថែមថាក្រៅ ពីបញ្ហាហិរញ្ញវត្ថុ និងបញ្ហារាតត្បាតជំងឺកូវីត១៩ ការស្ងាត់ ដំណឹងអំពីគម្រោងសាងសង់ស្ពាន ទៅកាន់តំបន់អរិយក្សត្រនេះ ក៏ជាមូលហេតុមួយធ្វើឲ្យតម្លៃដីហាក់នៅទ្រឹង និងមានអ្នកខ្លះលក់ក្នុងតម្លៃក្រោមទីផ្សារ ព្រោះត្រូវការលុយប្រញាប់។
បើតាមលោកស្រី តាំង ហួរ តម្លៃដីនៅតំបន់អរិយក្សត្រនៅពេលនេះអាចនៅត្រឹ៤០០ទៅ៥០០ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយម៉ែត្រការេសម្រាប់ដី ដែលមានទំហំធំ និង ដី ដែលមានទំហំតូចហើយក្បាលដីជាប់ថ្នល់កៅស៊ូ គឺអាចជិង១ពាន់ដុល្លាសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ លោក ម៉ម សេរីបញ្ញា នាយកប្រត្តិបត្តក្រុមហ៊ុន Easy Property Investment បានឲ្យដឹងថា ស្ថានភាពទិញលក់ដីធ្លីនៅតំបន់អរិយក្សត្រនេះ ហាក់មានភាពស្ងប់ស្ងាត់តែលោកថា ប្រសិនបើគម្រោងសាងសង់ស្ពានពីភ្នំពេញ ទៅតំបន់នោះចេញជារូបរាងមែន គឺតម្លៃដីធ្លីនៅនោះនឹងឡើងខ្លាំង ព្រោះតំបន់អរិយក្សត្រកៀកនឹងតំបន់អភិវឌ្ឍដូចជាកោះពេជ្យ និងកោះនរាជាដើម។
ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដា លគឺជាឃុំមួយមានទីតាំងទល់មុខនឹងទន្លេចតុមុខ ហើយក៏កៀកជាមួយទីក្រុងកោះពេជ្រ ក្នុងរាជ្យធានីភ្នំពេញផងដែរ។
កន្លងមករដ្ឋាភិបាលកម្ពុជាធ្លាប់ លើកពីគំរោងសាងសង់ស្ពានពីតំបន់ផ្លូវជាតិលេខ១ ក្តីតាកុយ ទៅកាន់តតំបន់អរិយក្សត្រ ប៉ុន្តែគំរោងនេះប្រហែលជាត្រូវដូរទីតាំងសាងសង់ចេញពីទីក្រុងកោះនរា ដែលកំពុងចាក់ខ្សាច់និងកសាងហេដ្ឋារចនាសម្ព័ន៕