ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Papa John’s International, Inc បន្តពង្រីកវត្តមានជាសាកលរបស់ខ្លួន ដោយគ្រោងនឹងពង្រីកសាខាភោជនីយដ្ឋានថ្មីចំនួន១៥ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលបីឆ្នាំខាងមុខ បន្ទាប់ពីបានបើកហាងធំមួយនៅភ្នំពេញកាលចុងខែមីនា។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។លោក Peter Xu អ្នកទទួលបាន Franchise ពី Papa John បាននិយាយថា យើងពិតជារំភើបណាស់ក្នុងការនាំយកប្រ៊ែនលំដាប់ពិភពលោក Papa John មកកាន់ប្រទេសកម្ពុជា។ យើងនឹងផ្តល់ជូនអ្នកចូលចិត្តភីហ្សាក្នុងស្រុក ជាមួយនឹងផលិតផលដែលមានគុណភាព និងសេវាកម្មដ៏ល្អ។
លោក Peter Xu ជាអ្នកជំនួញទទួលបាន Franchise ជោគជ័យរពីក្រុមហ៊ុន Papa John ជាមួយភោជនីយដ្ឋាននៅទីក្រុងញូវយ៉កមុនពេលក្លាយជាអ្នកជំនួញអន្តរជាតិ។ លោកមានបណ្តាក់ទុនរកស៊ីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ហើយចង់នាំយកបទពិសោធន៍ដ៏អស្ចារ្យរបស់លោកមកប្រទេសកម្ពុជា។លោក Jack Swaysland ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Papa John បានថ្លែងថា “នេះគឺជាពេលវេលាដ៏រំភើបមួយសំរាប់ Papa John។ យើងរំភើបណាស់ក្នុងការផ្តល់ភីហ្សា និងម្ហូបឆ្ងាញ់ដល់អតិថិជនថ្មីនៅក្នុងប្រទេសកម្ពុជា”។
លោកបានបន្តថា “បន្ទាប់ពីឆ្នាំនៃការលក់និងកំណើនគួរឱ្យកត់សំគាល់ Papa John មានជំហរល្អប្រសើរជាងពេលណាទាំងអស់ ដើម្បីពន្លឿនការអភិវឌ្ឍន៍អន្តរជាតិ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់កំណើនរយៈពេលវែងរបស់យីហោ។ នេះគឺជាភាពជាដៃគូថ្មីដ៏សំខាន់មួយនៅអាស៊ី ហើយយើងទន្ទឹងរងចាំ ដើម្បីបន្តបង្កើនគ្រួសាររបស់ Papa John នៅទូទាំងពិភពលោក។បច្ចុប្បន្ន Papa John មានវត្តមាននៅប្រទេសចំនួន៤៨ ជុំវិញពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនបានឈានជើងចូលប្រទេសថ្មីចំនួន១២ រួមមានបារាំង អេស្បាញ ទុយនីស៊ី អ៊ីរ៉ាក់ ហូល្លង់ ម៉ារ៉ុកកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ូឡូញ បាហាម៉ាស ប៉ាគីស្ថាន និងព័រទុយហ្កាល់៕