អត្ថបទៈរតនៈ
ភ្នំពេញៈ ខណៈដែលគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ក្នុងតំបន់ទីក្រុងកំពុងមានសន្ទុះនោះ គម្រោងដីលំហែជាប់ជើងភ្នំ ទន្លេរតាមខេត្តនានាក៏ជាចំណាប់អារម្មណ៍របស់អ្នករកស៊ីផ្នែកអចលនទ្រព្យនេះផងដែរ។
លោកសាក់ ស៊ុត សាខន ប្រធានផ្នែកលក់នៃក្រុមហ៊ុន GDAC Real estate ដែលមានមូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់ បានប្រាប់Propertyareaនាព្រឹកថ្ងៃទី៨ មេសានេះថា ក្រុមកាងាររបស់លោក សុទ្ធតែអ្នកស្រលាញ់ទេសភាពបែបធម្មជាតិ ទើបសម្រេចទិញដីនៅតាមតំំបន់ភ្នំដើម្បីបង្កើតជាគម្រោងផ្ទះលំហែឬ ដីបែបចំការលក់ជូនដល់អតិថិជន។ លោកបន្តថា ចាប់ពីផ្ដើមដំណើរក្រុមហ៊ុនមកលោក បើកគម្រោងបាន៨គម្រោងហើយដែលសុទ្ធតែជាគម្រោងដីជាប់ជើងភ្នំនិង មានទេសភាពស្អាត។លោកបញ្ជាក់ថា “រាល់ដីដែលលោកទិញមករៀបចំ ជាគម្រោងទាំងអស់គឹត្រូវតែមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដើម្បីសម្រូលដល់អតិថិជន ព្រោះថាក្រុមហ៊ុនលោកគិតដល់ផលវិបាករបស់អតិថិជន នៅពេលដែលមិនមានបណ្ណកម្មសិទ្ធិដីធ្លី”។លោកឲ្យដឹងថា “ការវិនិយោគលើដីបែបជាប់ជើងភ្នំនេះ គឺភាគច្រើនអតិថិជនអាយុចាប់ពី៤០ដល់ ៦០ឆ្នាំ ហើយតម្លៃវិញគឹសមរម្យសម្រាប់កម្មករ មន្ត្រីរាជការដែលមានចំណូលចាប់ពី ២០០ទៅ៥០០ដុល្លាសហរដ្ឋអាមេរិក”។
យ៉ាងនេះក្តីលោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលើកឡើង ថា គម្រោងដីជាប់ជើងភ្នំ ជាប់សមុទ្រ ឬជាគម្រោងបែបផ្ទះលំហែរក្តីគីម្ចាស់គម្រោង ត្រូវគិតដល់ប្រព័ន្ធហេដ្ឋារចនាស័ម្ពន្ធ ប្រព័ន្ធលូបង្ហូទឹកស្អុយ ប្រព័ន្ធប ន្សុតជាដើម ព្រោះប្រសិនបើមិនមានប្រព័ន្ធទាំងនេះច្បាស់លាស់ទេ គឺអតិថិជននឹងពិបាកនៅថ្ងៃក្រោយហើយពិបាកមួយទៀត គឹរាជរដ្ឋាភិបាលដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋបន្តពីម្ចាស់គម្រោង”។
ខណៈដែលតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សព្វផ្សាយពីការអភិវឌ្ឍបែបទីក្រុង ការផ្សព្វផ្សាយការលក់ដីបែបចំការ បែបផ្ទះលំហែរក៏ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរដើម្បីទាក់ទាញអតិថិជនដែលមានតម្រូវការ៕