រោងចក្រកាត់មួយសម្រេចឲ្យផ្អាកបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ដើម្បីធ្វើតេស្តរកកូវីដ១៩

0

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញ: រោងចក្រកាត់ដេរមួយក្នុងខ័ណ្ឌមានជ័យ បានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ ក្រោយរកឃើញកម្មករ និយោជិតក្នុងរោងចក្រនេះមានឆ្លងជំងឺកូវីដ១៩ជិត៥០នាក់។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុនបានមានប្រសាសន៍ឲ្យដឹងនៅ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ថា រោងចក្រកាត់ដេរឌីន ហាន ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក។លោកបន្តថា “ការផ្អាកបណ្តោះអាសន្ន១៤ថ្ងៃនេះ ដើម្បីឲ្យបងប្អូនកម្មករដែលយកសំណាកនេះ គឺគ្រប់ចំនួនហើយឲ្យគាត់ធ្វើចត្តាឡីស័ក នៅឯបន្ទប់ផ្ទះជួល ឬផ្ទះរបស់គាត់នៅតាមអាស័យដ្ឋានបច្ចុប្បន្ន”។ លោកបន្តថា “កម្មករ និយោជិតទាំងអស់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល”។

ពាក់ព័ន្ធបញ្ហានេះ កាលពីយប់ថ្ងៃម្សិលមិញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់កម្មករ និយោជិត ទាំងអស់ដែលបម្រើការនៅរោងចក្រ ឌីន ហាន ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់។ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

- Video Advertisement -

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករនិយោជិតទាំងនោះ ត្រូវជួយណែនាំឲ្យធ្វើចត្តាឡីស័ក (នៅដាច់ដោយឡែក) រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ជាក់ជាមិនខាន៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here