ថ្ម១ដុំ លំនៅឋាននៃភាពសុខដុម

0

ឆ្លើយតបជាមួយផែនការមេសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តកែប រួមជាមួយនិងយុទ្ធសាស្រ្តទាំង៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា គម្រោងអភិវឌ្ឍន៍ធំៗកំពុងបន្តដំណើរការយ៉ាងសកម្មនៅខេត្តកែបរួមមានគម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម) កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត និងនៅតែកំពុងបន្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២។ ក្នុងនោះ គម្រោងលំនៅដ្ឋានពហុមុខងារដ៏ធំដំបូងបំផុតនៅទីក្រុងកែប គឺគម្រោងថ្ម១ដុំ ស្ថាបត្យកម្មនៃការរស់នៅ ក៏កំពុងតែសស្រាក់សស្រាំ ក្នុងការសាងសង់ ហើយនឹងកំពុងត្រដែតខ្លួនឡើងបន្តិចម្តងៗ នៅលើចង្កេះភ្នំនៃឧទ្យានជាតិកែប។

លោក ឃុយ ពី ស្ថាបនិក និងជាស្ថាបត្យករនៃគម្រោងថ្ម១ដុំ ហើយក៏ជាស្ថាបត្យករដែលមានបទពិសោធន៍ជាង ២ទសវត្សរ៍មកនេះបានបញ្ជាក់ថា “ គម្រោងថ្ម១ដុំខេត្តកែបនេះ មិនមែនជាជាគម្រោងដំបូងរបស់លោកទេ តែវាជាកូនបង្កើត ដែលលោកបានដាក់ក្តីស្រម៉ៃ ដ៏មុតមាំ និងជាបំណងប្រាថ្នាតែមួយគត់ ក្នុងការរចនាប្លង់ដើម្បីស្ថាបនាសាងសង់លំនៅឋានមួយនេះ ដើម្បីផ្តល់ជូនភាពសុខដុមរមនា និង ផាសុកភាពពីធម្មជាតិដល់ការរស់នៅរបស់អតិថិជន។ ជាមួយទីតាំងដ៏ពិសិដ្ឋ ដែលស្ថិតនៅលើចង្កេះភ្នំ លោកបានរចនាប្លង់ឱ្យគ្រប់បន្ទប់អាចមើលឃើញទេសភាពសមុទ្ទ ស្រូបខ្យល់បរិយាកាសដ៏បរិសុទ្ធនៃព្រៃព្រឹក្សានៃឧទ្យានជាតិកែប ផ្សារភ្ជាប់ការរស់នៅជាមួយធម្មជាតិពិតៗ។ ជាមួយសក្តានុពលនៃទីតាំងនេះ បូករួមជាមួយបទពិសោធន៍របស់លោកផ្ទាល់ លោកឃុយ ពី ជឿជាក់ថា ខន់ដូថ្ម១ដុំកែប នឹងក្លាយជាដែនលំហរ នៃភាពសុខដុម ដែលចូលរួមបម្រើដល់វិស័យទេសចរណ៍ និងជាមោទនភាពនៃសក្តានុពលវិស័យអចលនទ្រព្យប្រចាំក្រុងកែបនាពេលអនាគតដ៏ឆាប់ខាងមុខ។

គួបញ្ជាក់ផងដែរថាស្ថាបត្យកម្មនៃការរស់នៅ គម្រោងខន់ដូថ្ម១ដុំ ដែលមានកំពស់១២ជាប់ ដែលមានបន្ទប់ស្នាក់នៅត្រឹមតែ ៧៥+១បន្ទប់ បានចំណាយពេលជាង៤ខែសម្រាប់ការបុកគ្រឹះ ពោលគឺរាប់ចាប់តាំងពីខែមិនា ២០១៩ ដល់ខែកក្កដា ឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះគម្រោងទាំងមូូលបានបញ្ចប់ជាន់ទី ៦ហើយ គឺមានន័យថា ៤០%នៃគម្រោងត្រូវបានបញ្ចប់។ នេះជាគម្រោងខន់ដូ តំបូងគេនៅទីក្រុងកែបដែលជាគម្រោង ផ្តល់ជូនអតិថិជនអ្វីៗ គ្រប់យ៉ាង FULLY COMMPLETED ដែលអតិថិជនទាំងអស់ទទួលបានគ្រប់សំភារៈ និងបរិក្ខាតុបតែងគ្រប់យ៉ាងទាំងអស់ បន្ទាប់ពីគម្រោងបានបញ្ចាប់ការសាងសង់ជាស្ថាពរ។
សម្រាប់ព៌តមានលំអិត៖ 061 800 999/095 999 045/ 070 228 686។ www.Tmormadom.com

LEAVE A REPLY

Please enter your comment!
Please enter your name here