សម្តេចតេជោលើកឡើងពីហេដ្ឋារចនាសម្ព័ន្ឋធំៗដែលរាជរដ្ឋាភិបាលសម្រេចបានដើម្បីលើកស្ទួយជីវភាពពលរដ្ឋ

0

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងសារលិខិតជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីនេះនៅថ្ងៃនេះថា រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបានក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ។ល។

ជាក់ស្តែងក្នុងឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ផ្លូវជាតិលេខ១១ មានប្រវែង៩៦,៤៨គ.ម។ ការលើកកម្រិតនិងថែរទាំផ្លូវជាតិលេខ១ មានប្រវែង៩៥,៧០គ.ម ។ ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦ មានប្រវែង៤៩,៨៨គ.ម។ផ្លូវ៣៤ខ្សែមានប្រវែង៨២,១៤៥គ.ម.នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

- Video Advertisement -

ថ្មីៗនេះបានដាក់ឱ្យដំណើរការស្ពានមិត្ត ភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)មានប្រវែង១,១៣១ម៉ែត្រ និងការបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែមានប្រវែង១០៨,៧៤ គ.ម នៅក្រុងសៀមរាបខេត្ តសៀមរាប ។

រីឯផ្លូវជនបទក្រាលកៅស៊ូ នៅតាមបណ្តាខេត្តមួយចំនួន បានស្ថាបនារួចរាល់១០០ភាគរយមានជាអាទិ៍(១) ផ្លូវ៩ខ្សែប្រវែង១៩៣,៩០ គ.ម. នៅខេត្តត្បូងឃ្មុំ (២) ផ្លូវ១០ខ្សែ ប្រវែង១២៥,៥០គ.ម. នៅខេត្តពោធិ៍សាត់ (៣) ផ្លូវ៨ខ្សែ ប្រវែង ១០១,២០គ.ម, នៅខេត្តបាត់ដំបង (៤) ផ្លូវ៥ខ្សែ ប្រវែង៩០,៧០គ.ម.នៅខេត្តបន្ទាយមានជ័យ និង(៥) ផ្លូវ៦ខ្សែប្រវែង៥០គ.ម. នៅខេត្តកំពង់ចាម៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here