ដោយៈឧត្តម
អាមេរិក: នៅទីបំផុតក្រុងប៉េកាំង បានវ៉ាដាច់ទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់ដំណែង ជាទីក្រុងទី១លើពិភពលោក ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ។
សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី៨ មេសានេះថា យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បង្ហាញថា ពេលនេះក្រុងប៉េកាំង ដែលជារដ្ឋធានីរបស់មហាយក្សចិន បានវ៉ាឈ្នះក្រុងញូវយ៉ក ក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុតទូទាំងពិភពលោក។
ទស្សនាវដ្ដីនេះបានបញ្ជាក់ថា មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ នៅក្នុងទីក្រុងនេះបានកើនឡើង៣៣នាក់បន្ថែមទៀត ហើយពេលនេះមហាសេដ្ឋីប្រាក់ពាន់លានដុល្លារបានកើនឡើងចំនួនសរុប១០០នាក់ហើយ។ រដ្ឋធានីចិន មួយនេះបានវ៉ាឈ្នះក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋីប្រាក់ពាន់ លានដុល្លារចំនួន៩៩នាក់ ហើយបានរក្សាតំណែងកំពូលរយៈពេល៧ឆ្នាំជាប់ៗគ្នា។