IMFព្យាករណ៍ថាសន្ទស្សន៍តម្លៃទំនិញនៅកម្ពុជានឹងកើនឡើងក្នុងរង្វង់៣ភាគរយនៅឆ្នាំ២០២១នេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកកម្ពុជា នឹងកើនឡើង៣,១ភាគរយក្នុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន។

IMF ក៏បានព្យាករនៅក្នុងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ (ត្រូវនឹងថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១) ថា សន្ទស្សន៍តម្លៃទំនិញនឹងកើនឡើងត្រឹមតែ២,៨ភាគរយនៅឆ្នាំក្រោយ។
ការព្យាករណ៍សម្រាប់សន្ទស្សន៍តម្លៃទំនិញនៅកម្ពុជា គឺទាបជាងការកើនឡើងតម្លៃទំនិញប្រើប្រាស់ជាមធ្យម៤,៩ភាគរយ ដែលIMF ព្យាករណ៍សម្រាប់ទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២១។

យោងតាមទស្សន៍វិស័យពិភពលោក តម្លៃទំនិញជា ពិសេសប្រេងត្រូវបានរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ។របាយការណ៍នេះបានឱ្យដឹងថា“ ដោយសាតម្លៃប្រេង ដែលនឹងមានកើនឡើងនាពេលខាងមុខ នឹងធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើង ហើយអត្រាអតិផរណាក៏នឹងអាចប្រែប្រួលផងដែរ នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ”៕

- Video Advertisement -
-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here