ក្រសួងសាធារណការកំពុងសម្រុកជួសជុលផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រុងជាច្រើនខែ្សក្នុងខេត្តបាត់ដំបង

0

ដោយ៖ សុខហេង
បាត់ដំបងៈ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុងជាច្រើនខែ្ស នៅក្នុងខេត្តបាត់ដំបង។

ដែលរងគ្រោះ ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ បានកំពុងថែទាំ និងជួសជុលបើទោះបីជាក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងប្រឈមនិងជំងឺកូវីដ-១៩ក្តី។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា សកម្មភាពក្រុមការ​ងារ ដែលកំពុងតែបន្តអនុវត្តសកម្មភាពការងារជួសជុល ថែរទាំប្រចាំ និងការងារជួសជុល មានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុង សំខាន់ៗចំនួន១៣ខ្សែរួមមាន៖១.កំណាត់ផ្លូវជាតិលេខ៥៧-៧ ,ផ្លូវជាតិលេខ៥៧បេ,ផ្លូវជាតិលេខ៥៧បេ១ ផ្លូវជាតិលេខ៥៧បេ២,ផ្លូវជាតិលេខ៥៩, ផ្លូវខេត្តលេខ១៥៦អា១។ការជួសជុលថែរទាំក៏បានធ្វើលើ ផ្លូវខេត្តលេខ១៥៧អា, ផ្លូវខេត្តលេខ១៥៧បេ១,ផ្លូវខេត្តលេខ១៥៩បេ, ផ្លូវខេត្តលេខ១៥៧១,ផ្លូវក្នុងក្រុងលេខ១៣៥(ABA),ផ្លូវក្នុងក្រុងលេខ០៤,និងផ្លូវក្នុងក្រុងផ្លូវលេខ១។ការងារជួសជុលថែទាំផ្លូវទាំងនោះរួមមា៖បន្តការងារ កៀរដីល្បាយថ្ម លុបក្រឡុកបំពេញចិញ្ចើមផ្លូវ ជួសជុលបង្គោលគីឡូម៉ែត្រ និង ជីកកាយយកដីស្នាមប្រេះស្រុតចេញរួចកៀរកិនបង្ហាប់ លុបក្រឡុកសំបុកមាន់និងស្រោចកៅស៊ូ (DBST) និងគូសគំនូសចរាចរណ៍ជាដើម។អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានឲ្យដឹងថា រដ្ឋាភិបាលចំណាយថវិកាជាតិចន្លោះពី១០០ទៅ៣០០លានដុល្លារ ក្នុងការថែរទាំ ជួសជុលផ្លូវជាតិ និងផ្លូវនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននៃការជួសជុល និងទំហំទឹកប្រាក់កើនឬថយ វាអាស្រ័យលើសកម្មភាពជាក់ស្តែង និងប្រវែងផ្លូវដែលរងការខូចខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here