ឧកញ៉ានួន អកៈជំងឺកូវីដ១៩មានហេតុផលអ្វីម្យ៉ាងដែលបង្រៀនយើងគ្រប់គ្នា

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ បន្តដំណើរទៅមុខឥតឈប់ឈរ មិនរុញរាចំពោះឧបសគ្គទាំងឡាយ កា​ន់តែលំបាកកាន់តែរឹងមាំ អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើង នៅក្នុងលោកនេះ(covid-19)មានហេតុផលអ្វីម្យ៉ាងមកបង្រៀនយើងគ្រប់គ្នា។
ឧកញ៉ានួន អកម្ចាស់គំរោងកំពតឋានសួគ៌ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីពេលថ្មីៗនេះថា យើងបានបំផ្លាញធម្មជាតិច្រើនណាស់ទូទាំងសកលលោក ។ កាក់ប្រាក់អាមេរិចមានមុខពីរ គឺខាងមុខនិងខាងខ្នង ។ រឿងរ៉ាវគ្រប់យ៉ាងក៏មានមុខពីរដូចគ្នា គឺល្អនិងអាក្រក់ ។

លោកបន្តថា “ខ្ញុំបានចេញពីរផ្ទះមកប្រឡូកក្នុងអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាអស់រយះពេល8ឆ្នាំហើយ។ ខ្ញុំបានតស៊ូមិនតិចនោះទេ ជួបរឿងរ៉ាវរាប់រយជំពូក ជោគជ័យបរាជ័យ”។ លោកបន្ថែមថា “ប៉ុន្តែមិនធ្លាប់លំបាកលំបិន ដូចរយះពេលមួយឆ្នាំកន្លះចុងក្រោយនេះទេ ។ ខ្ញុំបានធ្វើការមួយថ្ងៃជិត20ម៉ោង ដើម្បីអាចដើរទៅមុខបាន ប៉ះពាល់សុខភាពមិនតិចនោះទេ”។

ថ្ងៃនេះចង់បញ្ចេញអារម្មណ៍ពិតម្តងថា ជីវិតអ្នកជំនួញគ្រប់រូបមិនថាគេមិនថា ខ្ញុំនៅក្នុងសម័យកាលCovidសុទ្ធតែលំបាកទាំងអស់។ តាមការយល់ឃើញរបស់ខ្ញុំ មានជំនួ​ញរហូតដល់95%នៅលើលោកនេះ បានដួលរលំ មាន4%កំពុងដំណើរការទៅមុខបានតែមិនរលូន (លំបាកលំបិន) និងមានចំនួន1%កំពុងត្រូវប៉ាន់ទៅវិញ។ ខ្ញុំរាល់ថ្ងៃនេះមិនបានស្ថិតក្នុងក្រុម1%នោះទេ ហើយក៏មិនបានស្ថិតក្នុងក្រុមដួលរលំនោះដែរ គឺស្ថិតក្នុងក្រុមទី2ហ្នឹងឯង ។ឧកញ៉ានួន អកបញ្ជាក់។

លោកបន្តថា “ខ្ញុំមានយុទ្ធសាស្ត្រ4យ៉ាង ដើម្បីអោយជំនួញអាចឈរជើងបានក្នុងសម័យកាលCovidគឺទី 1 កាត់បន្ថយចំណាយ ទី 2 លក់ថោក និងទី 3 គឺ អត់ធ្មត់ អត់ធ្មត់ និងទី 4 ជាយុទ្ធសាស្ត្រចុងក្រោយ គឺសំលឹងមើលឱកាសក្នុងបញ្ហា (និយាយតាមត្រង់ខ្ញុំបានមើលឃើញឱកាសដ៏ធំមួយនៅក្នុងពេលបច្ចុប្បន្ននេះ គឺធំមែនទែនតែម្តង។ ខ្ញុំកំពុងរៀបចំយុទ្ធសាស្ត្រហិរញវត្ថដើម្បីធ្វើរឿងហ្នឹង”។

លោកបន្ថែមថា បើដូចអ្វីដែលខ្ញុំគិត ខ្ញុំគិតថាជំងឺដ៏ចង្រៃCovid-19នេះអាចនិងរលាយទៅវិញនៅដើមឆ្នាំ2022ខាងមុខនេះ ។ ដូច្នេះបើអ្នកអាចឈរជើងបាន8ខែទៀត នោះអ្នកនិងជំនួញរបស់អ្នក ប្រាកដជាឆ្លងផុតហើយ ។ ហើយបានឆ្លងផុតនោះអ្នកមានឱកាសច្រើនបំផុត។

តើអ្វីជាឱកាសសម្រាប់អ្នកក្នុងសម័យកាលCovid-19នេះ?? បើសិនជាអ្នកអាចខ្ចីលុយBankបាន ដើម្បីពង្រីកអាជីវកម្មរបស់អ្នកបាននៅពេលនេះ គឺមហាពិសេសបំផុតហើយ តែអ្នកត្រូវមានគោលដៅនៃការប្រើប្រាប់Financeទាំងនោះអោយច្បាស់លាស់ កុំយកលុយគេមកសប្បាយផ្តេសផ្តាសអោយសោះ ។

រូបភាពខាងក្រោមនេះជាផែនការបន្ត ដែលកំពុងកើតមានឡើងក្នុងរីស៊ត កំពតឋានសួគ៌។

- Video Advertisement -

លោកបន្តថា “ខ្ញុំមានផែនការសាងសង់រីស៊ត អោយបាន500បន្ទប់ត្រឹមដើមឆ្នាំ2023 ខាងមុខនេះក្នុងរីស៊តកំពតឋានសួគ៌”។ លោកបន្តថា “បើទោះជាពេលបច្ចុប្បន្ននេះជាសម័យកាលCovid-19ក៏ដោយ ក៏កំពតឋានសួគ៌មិនដែលរុញរានោះដែរ គឺយើងនៅតែបន្តដើរទៅមុខជារៀងរាល់ថ្ងៃ”។

សកម្មភាពសាងសង់បន្ទប់រីស៊ត ដើម្បីត្រៀមទទួលភ្ញៀវនៅពាក់កណ្តាលឆ្នាំ2021នេះគឺកំពុងមមារញឹកយ៉ាងខ្លាំង ។ យ៉ាងយូរត្រឹមខែ8ឆ្នាំ2021នេះ យើងនិងសាងសង់បានយ៉ាងតិច150បន្ទប់ដែលជាការសម្រេចបាននូវដំណាក់កាលទី1៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here