តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន៣ នៃ​រាជធានី​ភ្នំពេញ​ត្រូវបាន​ប្រកា​សបិទ​ខ្ទប់ជា​បណ្តោះអាសន្ន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​តំបន់​មួយចំនួន ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន៣ ជា​បណ្តោះអាសន្ន ដើម្បី​តាមដាន និង​យក​សំណាក​ជន​ពាក់ព័ន្ធ​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក។

លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​យប់​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ថា ចាប់ពី​ម៉ោង០០ ឈាន​ចូលដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តំបន់​មួយចំនួន​ស្ថិតនៅ​ក្នុ​ខណ្ឌ​ចំនួន នឹងត្រូវ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើចរាច​រណ៍ ឬ​ចេញពី​លំនៅដ្ឋាន​នោះទេ លើកលែង​ករណី​ចាំបាច់​មិនអាច​ខាន​បានតែ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ចំនួន១៤ថ្ងៃ​រួមមាន សង្កាត់​ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ក្នុង​ខណ្ឌមានជ័យ, សង្កាត់​ទ្រង់មាន់ ខណ្ឌ​សែន​សុខ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ១ម៉ឺន​គ្រួសារ និង​សង្កាត់​ចោមចៅ១ សង្កាត់​កា​កាប​ទី១ និង​សង្កាត់​កា​កាប់​ទី២ ដែល​សរុប​មាន​ចំនួន៦ភូមិ ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ នឹង​តំបន់ហាមឃាត់​ខាងលើនេះ ក៏ដូចជា​មន្ត្រី​កងកម្លាំង​មេត្តា ជួយ​ចូលរួម​សហការ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here