ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ផ្ទះយន្តហោះមួយ កំពុងរៀបចំឡើងនៅជើងភ្នំបូកគោ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលទស្សនា ថតរូបកំសាន្ត នៅមុនពេលពួកគេឡើងទៅទស្សនាលើភ្នំបូកគោ។
ផ្ទះយន្តហោះនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ ពីខ្លោងទ្វារចូលរមណីយដ្ឋានភ្នំបូកគោ និងស្ថិតនៅក្នុងគំរោងបូកគោលែនដ៍។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Realestate ដែលកំពុងវិនិយោគគំរោងបូកគោលែនដ៏ និងសាងសង់ហាងកាហ្វេមានរូបរាង ជាយន្តហោះនេះបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋទំនាក់ទំនងសង្គម នារសៀលថ្ងៃទី១២ មេសានេះថា យើងកំពុងសាងសង់ផ្ទះយន្តហោះនេះ ដើម្បីធ្វើជាហាងកាហ្វេ ដែលអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចចូលញាំាំកាហ្វេជជែកគ្នាលេង ឬឬពិភាក្សាពីជំនួញផ្សេងៗបាននៅទីតាំងនេះ។
លោកបន្តថា ផ្ទះយន្តហោះនេះមានទទឹង១៨ម៉ែត្របូកទាំងស្លាប និងបណ្តោយ៣០ម៉ែត្រ និងចំណាយប្រាក់ប្រមាណ៣៥ម៉ឺនដដុល្លារអាមេរិក ដែលបាននិងកំពុងប្រើប្រាស់វិស្វករជំនាញអន្តរជាតិ ដើម្បីសាងសង់វាឡើងឲ្យមានសោភ័ណភាព និងគុណភាពខ្ពស់។
លោកបន្តថា “”យើងចង់ផ្តល់នូវបរិយាកាសបប្រកបដោយភាពអេលីត ដែលមានផាសុខភាព ប្រណីតភាព និងការលំហែដល់អតិថិជនមកដល់ ឬអ្នកទិញផ្ទះShop house ដែលអាចប្រកបអាជីវកម្មនៅតំបន់នេះនាពេលអនាគត”។ លោកបន្តថា “គំរោងនេះមានទីតាំងចំកណ្តាលទីក្រុងឆ្លាតវៃបូកគោថ្មី ដែលជាទីក្រុងមួយត្រូវបានរៀបចំ និងគិតគូប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ប្រមុខរដ្ឋាភិបាល ដើម្បីប្រែក្លាយជើងភ្នំនេះជាទីក្រុង ដែលមានកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគកាន់តែច្រើនចូលមកកាន់ខេត្តកំពតនាពេលអនាគត”។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តជាផ្លូវការ នូវគំរោងបង្កើតទីក្រុងបូកគោនេះឡើង ខណៈពេលប្រកាសបើកសម្ភោធគំរោងនេះកន្លងមក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវដោយកម្រ ឲ្យប្រជាពលរដ្ឋខ្មែរចូលរួមទិញដីឡូត៍នៅក្នុងគំរោងទីក្រុងថ្មីនេះ។
លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ទស្សនទាននៃការអភិវឌ្ឍ ទីតាំងភូមិសាស្រ្តរបស់គំរោងនេះ ពិតមានសក្តានុពលខ្ពស់នាពេលអនាគត៕