ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានដាក់ដំណលើការផ្សារអនឡាញក្រសួងពាណិជ្ជកម្ម សម្រាប់លក់គ្រឿងឧបភោគ បរិភោគចំបាច់ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមចាប់ពីថ្ងៃទី ២១ មេសា ឆ្នាំ២០២១នេះតទៅ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិសាស្ត្របិទខ្ទប់នេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ មេសានេះ បានឱ្យដឹងថា ដើម្បីធ្វើការបញ្ជារទិញ សូមបងប្អូនចូលទៅកាន់គេហទំព័រ shop.moc.gov.kh ឬតាមរយៈ QR Code។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕