ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានបង្ហើបពីសក្តានុពលធំៗចំនួន៤ ដែលខេត្តកំពង់ស្ពឺកំពុងមាន ខណៈពីមុនខេត្តនេះជាខេត្តដែលគេមើលរំលង និងមើលងាយទៀតហើយ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុន ដោយបានមានប្រសាសន៍ជាមួយសំណើចថា ពីមុនគេនិយាយពីខេត្តកំពង់ស្ពឺ “ជាបុងបឺ” និយាយពីតំបន់រលាក់កងជើង ពោលគឺជាខេត្តដែលគេមើលងាយ ប៉ុន្តែបច្ចុប្បន្នតំបន់រលាក់កងជើង មានផ្លូវកៅស៊ូហើយ។
លោកបន្តថា “ពីមុនជាខេត្តដែលគេទៅហួស មកហួស ប៉ុន្តែបច្ចុប្បន្នកំពង់ស្ពឺ កំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយ៉ាងលឿន” ។
វិស័យជាច្រើនកំពុងមានភាពពរីកចម្រើន ដូចជា ទី១ មានរោងចក្រ សហគ្រាស តំបន់ឧស្សាហកម្ម ទី២ ជាខេត្ត Central មួយ ដែលគំរោងហេដ្ឋារចចនាសម្ព័ន្ឋធំៗថ្នាក់ជាតិសុទ្ឋតែឆ្លងកាត់ខេត្តនេះដូចជាផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ លេខ៥១ ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម ទី៣ មានតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ទី៤ មានការអភិវឌ្ឍលើវិស័យសំណង់ និងអចលទ្រព្យយ៉ាងច្រើន និងទី៥ ជាខេត្តមានតំបន់ដាំដុះដំណាំកសិកម្ម និងកសិឧស្សាហកម្មច្រើន សម្រាប់បំរើឲ្យផលប្រយោជន៍នៃការនាំចេញ។
លោកវ៉ី សំណាង បានបន្តថា គិតរហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍សំណង់ ននិងអចលនទ្រព្យ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀតដូចជា គម្រោងសាងសង់រមណីយ ដ្ឋានលំហែរកាយលំដាប់អន្តរជាតិតម្លៃ៥០០លានដុល្លារ នីតែដំណើរការទៅមុខ និងមិនបានផ្អាកដោយសារវិបត្តិជំងឺកូវីដ១៩ឡើយ។
លោកបន្តដោយសម្តែងសុទិដ្ឋិនិយមថា “ក្រោយពេលវិបត្តិជំងឺនេះបញ្ចប់នៅកម្ពុជា និងនៅតាមបណ្តាប្រទេសនានា ខេត្តកំពង់ស្ពឺនឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតចូលមកវិនិយោគ” ៕