ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាទូទៅគេតែងកត់សម្គាល់ថា អគារមួយដែលមានបន្ទប់ច្រើន មានអ្នករស់នៅច្រើនគ្រួសារ ហៅថាអគារសហកម្មសិទ្ធិហើយ ប៉ុន្តែការអោយនិយមន័យបែបនេះ មិនត្រឹមត្រូវនោះទេ។
យោងតាមឯកសាររបស់ក្រសួងដែនដីបានឲ្យដឹងថា ថ្វីត្បិតតែប្រទេសកម្ពុជាយើង ផ្នែកនេះហាក់នៅថ្មីក្នុងវិស័យមួយនេះ ក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះ យើងក៏មានច្បាប់ និងបទបញ្ញត្តិមួយចំនួន ដែលជាមូលដ្ឋានក្នុងការគ្រប់គ្រង និងបកស្រាយទៅលើ វិស័យដ៏ក្មេងខ្ចីមួយនេះមានដូចជា៖ ច្បាប់ភូមិបាល ឆ្នាំ២០០១ អនុក្រឹត្យស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ ចេញនៅឆ្នាំ ២០០៩ ។
ច្បាប់ស្តីពី ការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯក ជននៃអគារសហកម្ម សិទ្ធិដល់ជនបរទេស ប្រកាសអោយប្រើឆ្នាំ២០១០ អនុក្រឹត្យស្តីពីការគ្រប់គ្រងបុរី និងអនុក្រឹត្យស្តីពី ការកំណត់ចំនួនសមាមាត្រ និងរបៀបគិតគូរចំណែកឯកជន ដែលអាចជាកម្មសិទ្ធិរបស់ជនបរទេសនៅ ក្នុងអគារសហកម្មសិទ្ធិឆ្នាំ២០១០ ដោយច្បាប់ និងបទបញ្ញត្តិទាំងនេះ មានចែងពីនិយមន័យ យន្តការនិងការគ្រប់គ្រងអគារសហកម្មសិទ្ធិនៅកម្ពុជា។
អាគារសហកម្មសិទ្ឋសំដៅដល់អាគារខុនដូ ដែលមានអ្នកអភិវឌ្ឍន៍តែម្នាក់ច្រើននាក់ និងបានបែងចែកយូនីតលើអាគាររូមច្រើន និងលក់ជូនដល់អតិជនទាំងជនជាតិខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍៕