ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ ជាមួយនឹងទំនុកចិត្តលើទីផ្សារ និងមូលធនគ្រប់គ្រាន់ បុរី Kien Svay Park បាននិងកំពុងបន្តសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបការគាំាំទ្រពីអតិថិជន ជាមួយនឹងការផ្តល់ជូននូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែទាក់ទាញ។
អគ្គនាយកក្រុមហ៊ុន KFA ដែលបាននិងកំពុងវិនិយោគលើគំរោងបុរី Kien Svay Park លោកឧកញ៉ានួន រិទ្ឋីបានមានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីនេះថា នៅក្នុងឱកាសនៃការប្រកាសលក់នេះ ក្រុមហ៊ុនមានកញ្ចប់ពិសេស សម្រាប់អតិថិជនចំនួន២៧នាក់ដំបូង ជាមួយនឹងការទទួលបានទឹកប្រាក់ នៃការបញ្ចុះតម្លៃចំនួន១០០០ដុល្លារភ្លាមៗនាពេលបើកការដ្ឋានបុកគ្រឹះជាលើកដំបូងកន្លងមក។
លោកឧកញ៉ាបន្តថា “អតិថិទាំងអស់នឹងទទួលបានជម្រើសជាច្រើន ដែលផ្តល់ដោយក្រុមហ៊ុន ហើយក្រៅពីទទួលបានការបញ្ចុះតម្លៃពិសេស អតិថិជនបង់ត្រឹម១០ភាគរយដំបូង នឹងក្លាយជាម្ចាស់លំនៅឋានដ៏ទាន់សម័យ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខាយ៉ាងប្រណីត ទំនើប មានគុណភាពខ្ពស់នាំចូលមកពីបរទេស” ។
លក្ខខណ្ឌពិសេស នៃការទិញដោយបង់រំលស់ផងដែរថា “សម្រាប់ការទិញ និងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី កៀនស្វាយ ផាក គឺគ្រាន់តែបង់ត្រឹម១០ភាគរយដំបូង ហើយនៅសល់៩០ភាគរយ អតិថិជនអាចបង់រំលស់រហូតដល់២០ឆ្នាំ នៅក្នុងអត្រាការប្រាក់ដ៏សមរម្យ។
លោកឧកញ៉ានួន រិទ្ធី បានបន្តថា “អ្វីដែលរឹតតែបង្កើនការទុកចិត្ត និងផ្តល់ភាពងាយស្រួល រាល់អតិថិជនទាំងអស់អាចធ្វើការបង់រំលស់ ដោយផ្ទាល់ជាមួយក្រុមហ៊ុន ឬអាចបង់រំលស់ជាមួយធនាគារក៏បាន ជាមួយនឹងការទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង” ។
បុរីកៀនស្វាយ ផាក មានទីតាំងស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្ដានុពលយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅជាយក្រុង ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕