គ្រាន់តែចំណតរថយន្តមួយលក់បានតម្លៃរាប់លានដុល្លារនៅទីក្រុងហុងកុង

0

ដោយៈ គៀតឈូ
ភ្នំពេញៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅទីក្រុងកុង បានរាយការណ៍នៅថ្ងៃសុក្រទី៤ ខែមិថុនានេះថា កន្លែងចតឡានមួយត្រូវបានលក់ចេញ ក្នុងតម្លៃ១០លានដុល្លារហុងកុង (១,៧ លានដុល្លារ) នៅក្នុងឯអាគារអាផាតមិនប្រណីតមួយកន្លែងនៅទីក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃដដែលនេះ។

កន្លែងចំណត ដែលមានទំហំ១២.៥ម៉ែតការ៉េនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍នៅលើគម្រោងThe Peak ដែលជាតំបន់ប្រណីត និងតម្លៃអចលនទ្រព្យខ្ពស់ និងបានទាក់ទាញអ្នកមានជាងគេបំផុតនៅក្នុងទីក្រុងហុងកុង តាំងពីសម័យអាណានិគមមកម្លេះ។

តំបន់នេះ គឺតំបន់ដែលមានអចលនទ្រព្យថ្លៃបំផុតមួយ នៃតំបន់អចលនទ្រព្យមួយចំនួននៅលើពិភពលោក។

អ្នកមាននៅហុងកុង មិនគិតពីការចំណាយប្រាក់រាប់លានដុល្លារ សម្រាប់គេហដ្ឋានរបស់ពួកគេទេ ប៉ុន្តែអ្នករស់នៅទីក្រុងរាប់លាននាក់ នៅតែជួបផលំបាកក្នុងការរស់នៅបន្ទប់ជួលអាផាតមិនតូចៗ ដែលមានទំហំតូចជាងកន្លែងចតរថយន្តខាងលើទៅទៀត។

របាយការណ៍ឆ្នាំ២០១៩ របស់ក្រុមហ៊ុន UBS បានឱ្យដឹងថា “បុគ្គលិកជំនាញ” ត្រូវការប្រាក់ចំណូលថេរក្នុងរយៈពេល២២ឆ្នាំ ដើម្បីអាចទិញបានលំនៅដ្ឋានទំហំ៦០ម៉ែត្រការ៉េបាន។

ការសិក្សាមួយទៀតបានឲ្យដឹងថា បានចុះបញ្ជីតម្លៃអចលនទ្រព្យ ជាមធ្យមនៅហុងកុង១,២លានដុល្លារអាមេរិក។

ទីផ្សារអចលនទ្រព្យបែបប្រណីតបានស្ទុះងើបឡើងវិញ បន្ទាប់ពីមានភាពមិនច្បាស់លាស់ជុំវិញភាពវឹកវរនយោបាយ នៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏ធំមួយនេះ។

នៅឆ្នាំនេះ ផ្ទះទំហំ៣.៣៧៨ហ្វីតការ៉េ ត្រូវបានលក់ក្នុងតម្លៃ៥៩លានដុល្លារ ដែលកំណត់ត្រាតម្លៃអចលនទ្រព្យថ្លៃបំផុតក្នុងទីក្រុងមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here