ដោយៈ ប៊ី
ភ្នំពេញៈ ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា បានដាក់ឱ្យដំណើរការហើយ កាលដើមសប្តាហ៍នេះ ដើម្បីផ្តល់សេវាកម្មការពារ និងជំនួយដល់ពលរដ្ឋចិនក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ នេះបើយោងតាមប្រភពពីស្ថានទូតចិននៅកម្ពុជា។
លោកវ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជួបជាមួយលោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុល ប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា។