គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាន់តែបង្ហាញពីភាពទាក់ទាញដល់ វិនិយោគិនអចលនទ្រព្យ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលកំពុងមមាញឹកក្នុងការសាងសង់យ៉ាងសកម្ម ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី បាននិងកំពុងបង្ហាញពីភាពទាក់ទាញ ដល់បណ្ដាវិនិយោគិនក្នុងស្រុកលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅឋាននិងពាណិជ្ជកម្ម។

បច្ចុប្បន្ននេះ គេសង្កេតឃើញថាបណ្ដាវិនិយោគិនអចលនទ្រព្យជាច្រើន បានចាប់ផ្ដើមអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ដំណាលគ្នានឹងការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធរបស់រដ្ឋផងដែរ។

ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន ដែលអនុវត្តន៍គម្រោងរបស់ខ្លួននៅភាគខាងត្បូងរាជធានីភ្នំពេញ ក្បែរគម្រោងព្រលាយន្តហោះអន្តរជាតិភ្នំពេញថ្មី សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគរបស់ខ្លួននៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងទទួលបានជោគជ័យ ខណៈរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចាស់ឱ្យប្រសើរឡើងវិញ ដូច្នេះនៅពេលអនាគត គម្រោងដែលខ្លួនអភិវឌ្ឍន៍នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត។

លោកស្រីឃួន លក្ខិណាអគ្គនាយិការងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានប្រណីតមួយនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានឱ្យដឹងកាលពីម្សិលម៉ិញថា កត្តាដែលជំរុញឱ្យក្រុមហ៊ុន ចាប់អារម្មណ៍លើការអភិវឌ្ឍនៅតំបន់ប៉ែកខាងត្បូង ដោយសារតែកត្តាមួយចំនួន ក្នុងនោះផ្លូវជាច្រើនបានសាងសង់តភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់នោះ ផ្លូវថ្មីៗបន្ថែមទៀតក៏បាននិងកំពុងអភិវឌ្ឍន៍ថ្មីៗ ដែលធ្វើឱ្យការធ្វើដំណើរពីភ្នំពេញ ទៅកាន់គម្រោងអភិវឌ្ឍន៍កាន់តែប្រើពេលវេលាខ្លី ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើន បានបញ្ចេញទស្សនៈស្រដៀងគ្នាថា តំបន់ភាគខាងត្បូង ត្រូវបានមើលឃើញថាកំពុងមានសក្ដានុពល ក្នុងការអភិវឌ្ឍលំនៅឋានពិតមែន។ តំបន់នេះមានការអភិវឌ្ឍ ទៅលើគម្រោងលំនៅឋានជាបណ្ដើរៗ តាំងពីមុន គម្រោងព្រលាយន្តហោះអន្តរជាតិត្រូវបានសាងសង់ ហើយនៅពេលគម្រោងនេះប្រកាសសាងសង់ជាផ្លូវការ ទើបគេមើលឃើញមានគម្រោងជាច្រើន ក៏ចាប់ផ្ដើមពង្រីកការអភិវឌ្ឍរបស់ខ្លួនជាបន្តបន្ទាប់ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា ការអភិវឌ្ឍអចលនទ្រព្យ ត្រូវបានមើលឃើញថា ស្ទើរតែជុំវិញរាជធានីភ្នំពេញទៅហើយ ប៉ុន្តែតំបន់នីមួយៗមានសក្ដានុពល និងផ្នែកនៃការអភិវឌ្ឍខុសគ្នាតិចតួច ។ នៅតំបន់ខាងត្បូងរាជធានីភ្នំពេញ យើងឃើញមានគម្រោងអភិវឌ្ឍន៍ទៅលើផ្សារទំនើប លំនៅឋានប្រណីតៗ គម្រោងបុរីជាច្រើន ដែលបង្ហាញពីសក្ដានុពលនៃការអភិវឌ្ឍន៍លំនៅឋានខ្ពស់ ។

លោកបន្តថា “តំបន់នេះក៏មានគម្រោងរបស់រដ្ឋកំពុងអភិវឌ្ឍន៍ យ៉ាងផុសផុលផងដែរ ដែលជំរុញឱ្យវិនិយោគិនជាច្រើនកាន់តែចាប់អារម្មណ៍ លើការអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here