ដោយៈ គៀតឈូ
ក្រុងឡុងដ៍ៈតម្លៃភាគហ៊ុននៅអឺរ៉ុប បានកើនឡើងនៅថ្ងៃសុក្រនេះ ប៉ុន្តែសញ្ញាបណ្ណ ឬបណ្ណបំណុលបានធ្លាក់ចុះទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ធនាគារកណ្តាលអឺរ៉ុបព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ផ្សារហ៊ុនរបស់ក្រុមហ៊ុន Euro STOXX 600 បានកើនឡើង០,៣ភាគរយ ឡើងដល់កម្រិតខ្ពស់បំផុត ហើយបានកើនឡើងដល់ទៅថ្ងៃទី៦ជាប់ៗគ្នា។ ភាគហ៊ុននៅទីក្រុងឡុងដ៍បានកើនឡើង០,៦ភាគរយ ដែលជួយដោយការកើនឡើង១ភាគរយ សម្រាប់វិស័យរ៉ែ ខណៈភាគហ៊ុននៅទីក្រុងប៉ារីសកើនឡើង០,៤ភាគរយ។
ការជំរុញកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ដោយសារធនាគារកណ្តាលអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច និងអតិផរណារបស់ខ្លួន ខណៈធនាគារនេះសន្យាថា នឹងបង្កើតឱ្យមានលំហូរទ្រព្យសកម្ម ជាបន្តបន្ទាប់សម្រាប់ពេលបច្ចុប្បន្ននេះ។
សន្ទស្សន៍ភាគហ៊ុនពិភពលោករបស់ក្រុមហ៊ុន MSCI ដែលតាមដានភាគហ៊ុននៅក្នុងប្រទេសចំនួន៤៩ បានកើនឡើង០,១ភាគរយ ខណៈតម្លៃភាគហ៊ុននៅតំបន់ Wall Street នៅថេរ។
ផ្សារហ៊ុននៅសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍អំពីការកើនឡើងប្រចាំឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ គិតចាប់ពីខែសីហាឆ្នាំ២០០៨ គឺ៥ ភាគរយបន្ទាប់ពីការកើនឡើង ៤,២ ភាគរយក្នុងខែមេសា។
ការចូលរួមចំណែកយ៉ាងច្រើនពីការកើនឡើង ក្នុងរយៈពេលខ្លីនៃតម្លៃសំបុត្រយន្តហោះនិងរថយន្តប្រើប្រាស់ បានបង្កើនការព្រួយបារម្ភពីសម្ពាធអតិផរណា។
ជាមួយគ្នានេះដែរ ការកើនឡើងនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ នៅសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងពីការកែតម្រូវក្នុងរយៈពេលខ្លី ទាក់ទងនឹងការបើកឡើងវិញនៃសេដ្ឋកិច្ច។ វិនិយោគិនជាច្រើនជឿជាក់ថា ធនាគារកណ្តាលអាមេរិក កំពុងដោះស្រាយការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ទោះបីស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ៕