តម្លៃលំនៅដ្ឋាននៅចិនបន្តហក់ឡើងទោះរដ្ឋាភិបាលចាត់វិធានការរឹងបន្តឹងលើវិស័យអចលនទ្រព្យ

ដោយៈ គៀតឈូ ក្រុងប៉េកាំងៈ ទិន្នន័យបានបង្ហាញថា តម្លៃលំនៅដ្ឋាន (ផ្ទះ) ថ្មីនៅក្នុងប្រទេសចិនបានកើនឡើងក្នុងល្បឿនថេរ កាលពីខែឧសភា ឆ្នាំ២០២១ ខណៈវិធានការណ៍របស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទីផ្សារអចលនទ្រព្យ មិនត្រូវបានអនុវត្តន៍ពេញលេញនោះទេ ដោយសារតម្រូវលំនៅដ្ឋានកើនឡើងខ្លាំងនៅតាមទីក្រុងធំៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ តម្លៃផ្ទះថ្មីជាមធ្យមនៅក្នុងទីក្រុងធំៗជាង៧០ បានកើនឡើង០,៦ភាគរយក្នុងខែឧសភា ធៀបនឹងខែមេសា ខណៈតម្លៃនេះបានកើនឡើងក្នុងល្បឿនថេរ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន។ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃផ្ទះថ្មីបានកើនឡើង៤,៩ភាគរយ ដែលលឿនជាងការកើនឡើង៤,៨ភាគរយកាលពីខែមេសា។ តម្លៃអចលនទ្រព្យនៅចិនបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ទោះបី រដ្ឋាភិបាលព្យាយាមដើម្បីកាត់បន្ថយការក្រឡុកទីផ្សារ និងទប់ស្កាត់ការឡើងថ្លៃអចលនទ្រព្យក៏ដោយ។ វិធានការគ្រប់គ្រងទាងនេះ រួមបញ្ចូលទាំងការដាក់វិធានការតឹងរ៉ឹងសម្រាប់អ្នកទិញផ្ទះ កាត់បន្ថយប្រាក់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងណែនាំធនាគារដើម្បីបង្កើនអត្រាប្រាក់កម្ចីអចលនទ្រព្យ៕