សេដ្ឋវិទូៈស្ថានភាពពេលនេះមានតែខំឲ្យរស់សិន ស្របពេលសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍ល្អប្រសើរឡើងវិញ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ស្ថានភាពពេលនេះ អ្វីៗមានតែខំធ្វើឲ្យរស់សិន ខណៈពេលសេដ្ឋកិច្ចរបស់យើងនឹងវិវត្តន៍ល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា អ្វីៗដែលត្រូវពិចារណានាពេលនេះ គឺតើពេលចប់កូវីដយើងត្រូវធ្វើអ្វី ខណៈដែលយើងមានគោលនយោបាយច្រើនហើយ ប៉ុន្តែមិនមានអ្នកធ្វើ មានតែអ្នកនិយាយចោល។

លោកបន្តថា “គោលនយោបាយចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់ រដ្ឋាភិបាលធ្វើបានល្អ ខ្ញុំចង់ឲ្យមានការយកគំរូនេះ ដើម្បីពង្រីកឬធ្វើនៅលើគោលនយោបាយដទៃទៀ​ត”។លោកបន្តថា “ស្រុកខ្មែរយើងមានអ្នកនិយាយច្រើន មានអ្នកពូកែនិយាយច្រើន តែគ្មានអ្នកធ្វើ”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា លោកសូមកោតសរសើររដ្ឋាភិបាល ដែលបានចាក់ចេញគោលនយោបាយវ៉ាក់សាំងនេះ ដែលយើងមានក្រុមការងារច្បាស់លាស់ និងធ្វើបានច្បាស់លាស់ ហើយយើងធ្វើបានច្រើននិងល្អ បន្ទាប់ពីសឹង្ហបុរី។ ដូចគ្នានេះដែរ គោលនយោបាយសេដ្ឋកិច្ចយើងមានហើយ មិនចាំបាច់បត់បនច្រើននោះទេ សំខាន់យើងធ្វើវាឲ្យបានរបៀបណា និងធ្វើនៅពេលណា និងធ្វើឲ្យមានប្រសិទ្ឋភាពដូចម្តេច។

លោកបណ្ឌិតបានបន្តថា “គោលនយោបាយយើងមានអស់ហើយ ប៉ុន្តែអ្វីសំខាន់គឺយើងធ្វើដូចម្តេចឲ្យដល់គោលដៅរបស់យើងចង់បាន”។លោកបន្តថា “ដូចគ្នានេះ បើយើ​ងគ្រប់គ្រងកូវីដមិនបាន គ្មានអ្នកណាមកវិនិយោគនៅស្រុកយើងទេ អ្វីៗគឺការគ្រប់គ្រងកូវីដ បើគ្រប់គ្រងកូវីដបាន រុញសេដ្ឋកិច្ចយើងទៅមុខបានហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here