ដោយៈសហការី
ភ្នំពេញៈ ការជ្រើសរើសខុនដូសំរាប់ស្នាក់នៅ ដែលមានផាសុខភាព និងទីតាំងមានភាពងាយស្រួលសំរាប់ការរស់នៅពិតជាសំខាន់ ពិសេសលក្ខខ័ណ្ឌបង់ប្រាក់ភ្លាម អាចចូលស្នាក់នៅបានភ្លាមៗ។
ជាខុនដូមួយ ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ខុនដូ ស្កាយទ្រី បាននិងកំពុងផ្តល់ជូនលោក អ្នកឲ្យបង់ប្រាក់ត្រឹមតែ$5000 លោក អ្នកនឹងក្លាយជាម្ចាស់ផ្ទះបែបទំនើប ទាន់សម័យ សាងសង់រួចរាល់១០០% ជាមួយការថែមជូននូវសម្ភារប្រើប្រាស់មួយឈុត និង iPhone 12 ភ្លាមៗ។ ការផ្តល់ជូននេះសម្រាប់តែ5យ៉ូនីតប៉ុណ្ណោះ! ដូច្នេះប្រញ៉ាប់ឡើង! មកមុនទទួលបានមុន។
បន្ថែមពីលើនេះ ខុនដូស្កាយទ្រី នៅមានចំណុចពិសេសៗជាច្រើនទៀត ដែលលោកអ្នកមិនគួររំលង។
ចំណុចពិសេសទី១
ខុនដូស្កាយទ្រី ធានាមិនមានប្រវត្តិកើតមានករណីឆ្លងកូវដ-១៩ ឬមានទំនាក់ទំនងជាមួយអ្នកសង្ស័យឆ្លងតាមខុនដូ ២២០ ករណីដែលកើតឡើងកន្លងមក និងមិនមានប្រវត្តិបិទខ្ទប់អគារនោះឡើយ។ ខុនដូស្កាយទ្រី ជាកន្លែងសម្រាប់ស្នាក់នៅប្រកបដោយសុវត្ថិភាព ពង្រឹងការការពារការរាតត្បាតនៃជំងឺនៅជុំវិញ ដោយធ្វើការសម្លាប់មេរោគនៅកន្លែងសាធារណៈនៃអគារខុនដូ រៀងរាល់២ម៉ោងម្តងដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់អ្នករស់នៅ និងបុគ្គលិក ។ ទំនួលខុសត្រូវរបស់យើង គឺធ្វើឱ្យអ្នកមិនព្រួយបារម្ភក្នុងការរស់នៅ។
ចំណុចពិសេសទី២
ខុនដូស្កាយទ្រី ជាខុនដូថ្មី ប្រណីត សាងសង់រួចស្រាប់ ទិញភ្លាមចំនេញភ្លាម និងផ្តល់ជូននូវគ្រឿងសង្ហារិមទាំងអស់ ជាមួយនឹងការបញ្ចុះតម្លៃ និងលក្ខខណ្ឌងាយស្រួល កម្រិតបង់រំលស់ទាប ព្រមទាំងបង់រំលស់ដោយមិនគិតការប្រាក់។ ដូច្នេះតើអ្នកនៅបន្តជួលផ្ទះទៀតទេ។
ចំណុចពិសេសទី៣
ខុនដូស្កាយទ្រី ត្រូវបានរៀបចំយ៉ាងល្អ មានសព្វគ្រប់ មានកន្លែងហាត់ប្រាណ អាងហែលទឹក សន្តិសុខល្អ និងការគ្រប់គ្រងអគារបានល្អ។
នៅក្នុងអគារខុនដូរមានផ្សារទំនើប មានឱសថស្ថាន កន្លែងដកប្រាក់ (ATM) មានកន្លែងហាត់ប្រាណជាមួយគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈ (សាន់សារក្លឹបហាត់កីឡា) យូហ្គា ថ្នាក់រៀនរាំ កន្លែងហាត់កុងហ៊ូចិន និងកន្លែងក្មេងលេងជាមួយឪពុកម្តាយ។ នៅចម្ងាយ៥០ម៉ែត្រមានហាងកាហ្វេអាម៉ា ហ្សូន ផ្សារត្រី ហាងបោកគក់ ហាងកាត់ដេរ ហាងលក់ទូរស័ព្ទដៃ ហាងលក់ផ្កា ហាងលក់នំ TOUS les JOURS ផ្សារទំនើបឡាក់គី សួន PPCC Eden Garden ហាងកាត់សក់ និងធ្វើក្រចក ភោជនីយដ្ឋានផ្សេងៗ និងសាមៃផ្លាហ្សា។
ចំណុចពិសេសទី៤
មានទីតាំងស្ថិតនៅទីប្រជុំជន ងាយស្រួលធ្វើដំណើររកម្សាន្ត ទៅព្រះបរមរាជវាំង តាមដងទន្លេមេគង្គ សារមន្ទីរជាតិ ផ្សារធំថ្មី វិមានឯករាជ្យ និងទីកន្លែងកម្សាន្តនានា និងនៅជិតផ្សារទំនើបដើម្បីធានាភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។ មានចម្ងាយតែ៥នាទីពីតំបន់ហិរញ្ញវត្ថុ និងស្ថានទូត ចម្ងាយ៦នាទីពីទីស្តីការគណៈរដ្ឋមន្ត្រី និងសាលារាជធានីភ្នំពេញ ចម្ងាយ៨នាទីពីស្ថានីយ៍ធ្វើដំណើរ និងចម្ងាយ២០នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សេវាកម្មជួល
ដោយសារជាវាជាគំរោងដែលបានសាងសង់បញ្ចប់ ជាមួយសំណង់ដែលផ្តោតលើគុណភាព ប្រណីតភាព និងសោភ័ណភាព ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ អ្នកវិនិយោគគំរោងនេះអាចទទួលបានផលចំណេញភ្លាមៗ ដោយសារទី១ មិនចាំបាច់បង់លុយចោលជាមុន (គំរោងសាងសង់ចប់) ទី២ អាចជួលត្រលប់យកចំណូលវិញ ដែលមានន័យថា ទទួលផលចំណេញពីការវិនិយោគ ទី៣ ជាតំបន់ងាយស្រួលស្វែងរកអអតិថិជនជួលជូនអ្នកវិនិយោគ និងទី៤ គំរោងនេះមានទីតាំងនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារ សាលារៀន និងសេវាកម្មម្ហូបអាហារជាច្រើន ដែលផ្តល់ភាពងាយសហរួលក្នុងការរស់នៅ និងជាចំណង់ចំណូលចិត្ត របស់អ្នកស្វែងរកទីតាំងជួលសម្រាប់រស់នៅ។
ទីតាំងគម្រោងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានអំពីតម្លៃលក់ និងជួល សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 081 901 688 / 087 720 709 / 016 623 715៕