តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីនៅតែបន្តហក់ឡើងខ្ពស់ក្នុងត្រីមាសទី២

0

ដោយៈសុខុម

សិង្ហបុរី: តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរី បានហក់ឡើង០,៨%ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ពោលគឺទាបជាងបន្តិចបើធៀបនឹងការព្យាករមុននេះ ស្របពេលវិធានការកូវីដ-១៩ មានការរឹតបន្តឹងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៣ កក្កដា។

ស្ថិតិអចលនទ្រព្យដែលចេញផ្សាយ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃសុក្រ ទី២៣ កក្កដា នេះបង្ហាញថា សន្ទស្សន៍តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋានឯកជនបានកើនឡើង១៦២,២ពិន្ទុ ក្នុងត្រីមាសទី១ ដល់១៦៣.៥ពិន្ទុក្នុងត្រីមាសទី២ នៃឆ្នាំ២០២១។

ការហក់ឡើងនេះគឺទាបជាងត្រីមាសទី១ ដែលនៅពេលនោះតម្លៃបានហក់ឡើង៣,៣ភាគរយ។

*តម្រូវការលក់ចេញវិញ

ការលក់ផ្ទះឯកជនថ្មីៗ ក៏បានកើនឡើងដែរក្នុងត្រីមាសទី២ ដោយគម្រោងអភិវឌ្ឍន៍តិចតួចបានចាប់ផ្ដើមដំណើរការ។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានដាក់លក់ផ្ទះឯកជន ដែលមិនទាន់សាងសង់រួចរាល់ចំនួន២,៣៥៦យូនីត (មិនរាប់បញ្ចូលខុនដូ) ក្នុងត្រីមាសទី២ បើធៀបនឹងចំនួន៣.៧១៦យូនីតនៅចន្លោះខែមករា ដល់ខែមីនា។ ពួកគេលក់បានចំនួន២,៩៦៦យូនីតក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ដែលលក់បានចំនួន៣.៤៩៣យូនីត។

នៅក្នុងផ្នែកខុន ក្រុមហ៊ុនអភិវឌ្ឍន៍បានបើកលក់ផ្ទះចំនួន៤១៣យូនីត នៅត្រីមាសទី២ ពោលគឺធ្លាក់ចុះបើធៀបនឹងចំនួន៧០០យូនីតក្នុងត្រីមាសទី១។ ពួកគេលក់បានចំនួន៤៩៥យូនីតបើធៀបនឹង៦៤៧ក្នុងត្រីមាសទី១។

ពលរដ្ឋកាន់តែច្រើនបានទិញផ្ទះឯកជន ក្នុងទីផ្សារលក់បន្តក្នុងត្រីមាសទី២ ដោយប្រតិបត្តិការទិញលក់បែបនេះ មានចំណែកដល់ទៅ៦៣,១ភាគរយ នៃការលក់អចលនទ្រព្យប្រភេទលំនៅដ្ឋានឯកជន ពោលគឺខ្ពស់ជាងបើធៀបនឹ៥៥,៨%ក្នុងត្រីមាសទី១។

សរុបមក ប្រតិបត្តិការទិញលក់បន្តមានចំនួន៥.៣៣៣ប្រតិបត្តិការក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ដែលមានចំនួន៤.៥១៩ប្រតិបត្តិការ។

*ការជួល

អត្រាជួលទទួលបានកំណើនខ្ពស់ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយកើនឡើង២,៩% បើធៀបនឹង២,២%ក្នុងត្រីមាសទី១។

កំណើននេះ ទទួលបានដោយសារផ្នែកលំនៅដ្ឋានសង់លើរដ្ឋ ដែលការជួលបានកើនឡើង៣,១%ក្នុងទីមាសទី២ បើធៀបនឹង២,៤%ក្នុងត្រីមាសទី១។

ការជួលផ្ទះសង់លើដីឯកជន ក៏បានកើនឡើងពី០,៦%ក្នុងត្រីមាសទី១ ដល់១,៤%ក្នុងត្រីមាសទី២ផងដែរ។

*ការផ្គត់ផគង់ដែលស្ថិតក្នុងផែនការ

គិតត្រឹមដំណាច់ត្រីមាសទី១ ផ្ទះឯកជនដែលកំពុងស្ថិតក្នុងគម្រោង មិនទាន់សាងសង់រួចមានចំនួន១៩.៣៨៤យូនីត បើធៀបនឹង២១.៦០២យូនីតក្នុងត្រីមាសទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here