ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរីថ្មីមួយដែលមានទីតាំងនៅក្បែរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងបង្ហាញសក្តានុពល សម្រាប់តំបន់នេះជាមួយលំនៅដ្ឋានបែបវីឡាប្រណីត និងផ្ទះអាជីវកម្មដែលអាចប្រកបរបរឬធ្វើអាជីវកម្មបាន។
គំរោងនេះក៏មានផ្សារបែបសហគមន៍ ដើម្បីធ្វើឲ្យអ្នករស់នៅគំរោងនេះអាចប្រកបអាជីវកម្ម និងទាក់ទាញអ្នករស់នៅជុំវិញតំបន់នេះ មកកាន់ទីតាំងនេះ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពអ៊ូរអរផងដែរ។
អ្នកនាងឆយ ហ្រ្វីដានាយិកាក្រុមហ៊ុនAngel Realty ដែលបានទទួលសិទ្ឋលក់បុរី
ហ៊ួត ជា ម៉ាកិត្យាផ្តាច់មុខ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កក្កដានេះថា តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយសារតំបន់នេះនឹងទាក់ទាញការរស់នៅច្រើន ពីប្រជាពលរដ្ឋ គួបផ្សំជាមួយសក្តានុពលជុំវិញដែលមានស្រាប់ ដូចជារមណីយដ្ឋានស្អាងភ្នំ តំបន់ទីប្រជុំជនច្រើន មានប្រចាពលរដ្ឋរស់នៅច្រើន ពិសេសជាទីតាំងអាចប្រកបអាជីវកម្មបាន ព្រោះនៅជិតព្រលានយន្តហោះថ្មី។
អ្នកនាងបន្តថា “ផ្ទះក្នុងគំរោងនេះមានទាំងវីឡាប្រណីត និងផ្ទះអាជីវកម្មដែកលលក់ក្នុងតម្លៃសមរម្យបំផុត ហើយសំណង់មានគុណភាព និងសោភ័ណភាពខ្ពស់ ដោយសារលោកឧកញ៉ាហ៊ួត ជាជាអ្នកផ្គត់ផ្គង់គ្រឿងសំណង់ស្រាប់”។លោកបន្តថា “មូលហេតុនេះហើយ ទើបធ្វើឲ្យលំនៅដ្ឋានរបស់បុរីហ៊ួត ជាមានតម្លៃសមរម្យ ប៉ុន្តែលោកបានផ្តោតលើគុណភាព និងប្រ ណីតភាពជាចម្បង”។
គម្រោងនេះមានទីតាំង ស្ថិតនៅភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំងាយ ៣គីគីឡូមម៉ែត្រពីព្រលានយន្តហោះថ្មី។
អ្នកនាងឆយ ហ្រ្វីដាបានបន្តឲ្យដឹងទៀតថា លំនៅដ្ឋានក្នុងបុរីហ៊ួត ជាមានផ្ទះចំនួនបួនប្រភេទ ដូចជាទី១ វីឡាទោល តម្លៃ 68,000$ ទំហំផ្ទះ 6mX14m ទំហំដី 9mX18m ទី២ វីឡា Link House តម្លៃ 48,000$ ទំហំផ្ទះ 4.5mX11m និងទំហំដី 4.5mX16m ទី៣ ផ្ទះល្វែងអាជីវកម្ម២ជាន់ តម្លៃ 38,000$ ទំហំផ្ទះ 4.1mX13m និង ទំហំដី 4.1mX18m និងទី៤ ផ្ទះអាជីវកម្ម៣ជាន់ តម្លៃ 58,000$ ទំហំផ្ទះ 4.1mX13m និងទំហំដី 4.1mX18m។
អ្វីកាន់តែពិសេសអតិថិជនអាចមានជម្រើសបង់ប្រាក់ល្អ ជាមួយនឹងការបង់រំលស់សុទ្ឋ និងមិនគិតការប្រាក់ ដែលលក្ខខ័ណ្ឌទាំងនោះមានដូចជា ទី1. អតិថិជនបង់ផ្តាច់100% ចុះ 10% ទី 2. អតិថិជនបង់ 50% ចុះ 5% ទី 3. អតិថិជនបង់ 30% ចុះ 3% ទី 4. អតិថិជនបង់ 10% ចុះ 1%៕