ដោយៈ ម៉ាណេត
ភ្នំពេញៈ សមាគមអចលនទ្រព្រសកល (GRA) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសតែងតាំងមុខតំណែងសមាសភាព៥រូបបន្ថែម ដើម្បីបន្តចូលរួមលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ខណៈសមាគមត្រៀមពង្រីកបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសនាខាងមុខ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្រសកល បានប្រកាសតែងតាំងមុខតំណែងសមាសភាព៥រូប ដូចខាងក្រោម៖
១. លោក បឿន រិទ្ធ ជាប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
២. លោក ផុង បូរ៉ា ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៣. លោក អៅ ហាំថុង ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៤. អ្នកស្រី គ្រុយ ស្រីខួច ជាអគ្គលេខាធិការងទទួលបន្ទុកមនុស្សធម៌
៥. កញ្ញា រិទ្ធ ម៉ីពិតា ជាអគ្គលេខាធិការងទទួលបន្ទុកវិនិយោក្នុង និងក្រៅប្រទេស។
លោកប្រធានសមាគមអចលនទ្រព្រសកល បានថ្លែងប្រាប់នៅថ្ងៃនេះថា ផែនការ និងគោលបំណងនៃការបង្កើតសមាគមសកល គឺយើងបង្កើតឡើង មិនមែនតែត្រឹមក្នុងប្រទេសកម្ពុជារបស់យើងទេ យើងថែមទាំងចង់បង្កើតឡើងនូវទូទាំងសកលលោក។
លោកបានថ្លែងដូច្នេះថា “នេះគឺចក្ខុវិស័យរបស់យើង ហើយគោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ដោយមានការទាក់ទាញអ្នកវិនិយោគពីក្រៅស្រុក ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង”។
លោកបានថ្លែងបន្តថា ដើម្បីឆ្លើយនឹងចក្ខុវិស័យរបស់យើង យើងត្រូវពង្រឹងខ្លួនឯងនៅក្នុងប្រទេសកម្ពុជាយើងជាមុនសិន ហើយយើងនឹងជ្រើសរើស និងប្រកាសតែងតាំងសមាសភាពនៅ២៥ខេត្តក្រុង។ ដោយសារមួយរយៈពេលមុន យើងបង្កើតសមាគមឡើងមកគឺយើងមានបំណងរួចទៅហើយថានឹងបង្កើតបណ្តាញនៅក្នុង២៥ខេត្តក្រុង ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ យើងមានភាពយឺតយ៉ាវបន្តិចទាក់ទងនឹងការងារនេះ។
លោកបានថ្លែងឱ្យទៀតថា បច្ចុប្បន្ននេះ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្បើយ ហើយបើទោះមានការឆ្លងជាបន្តបន្ទាប់ ប៉ុន្តែប្រជាជនខ្មែរយើងទទួលបានការចាក់វ៉ាក់សាំងបានច្រើន ដែលធ្វើឱ្យហានិភ័យរៀងទាបជាមុន និងមានសុវត្ថិភាពជាងមុន សម្រាប់ការធ្វើការងារបន្តរបស់សមាគមរបស់យើង៕