ដោយៈគង់ សូរិយា
កំពតៈ ដោយមើលឃើញសក្តានុពលទេសចរណ៍ និងតម្រូវការលំនៅដ្ឋានបែបលំហែរកាយកើនឡើង វិនិយោគិនក្នុងស្រុកបានសម្រេចបោះទុន វិនិយោគ៣លានដុល្លារ ដើម្បីវិនិយោគលើដីឡូត៍លំហែរកាយ បូកគោលែនដ៏ដំណាក់កាលទី២។
អគ្គនាយកគំរោងបូកគោលែនដ៏ លោក Coolor Tan បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីចុវងសប្តាហ៍មុនថា វិស័យទេសចរណ៍នៅខេត្តកំពតមានសក្តានុពលខ្លាំងនាពេលអនាគត ពិសេសដីឡូត៍លំហែរកាយ ដែលមានទំហំ១៥គុណនឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រ សំរាប់សាងសង់ផ្ទះលំហែរ ដោយមានភ្ជាប់ប្រព័ន្ឋទឹក ភ្លើង បណ្តាញលូរួចជាស្រេច។
លោកបន្តថា “លក្ខណៈពិសេសនៃគំរោងនេះ គឺយើងសាងសង់ខ្លោងទ្វារដោយចំណាយអស់២៦ម៉ឺនដុល្លារ សួនច្បារទំហំ៣០០០ម៉ែត្រការ៉េ ដែលអ្នករស់នៅឬទិញដីសាងសង់ផ្ទះលំហែរក្នុងគំរោងនេះ អាចអអ្គុយលេង អានសៀវភៅ និងសំរាកលំហែរក្នុងបរិយាកាសយ៉ាងមនោរម្យ”។ លោកបន្តថា “ដោយគិតពីផាសុខភាពដល់អ្នករស់នៅ គំរោងនេះបានសង់ផ្លួវទំហំចាប់ពី១២ដល់១៦ម៉ែត្រ ដោយមានសួនច្បារនៅចំកណ្តាល និងអំពូលសូឡាបំភ្លឺនាពេលរាត្រីផងដែរ”។
លោកCoolor Tanបានបន្តថា គោលដៅរបស់យើង គឺផ្តោតចំពោះអ្នកដែលចង់់មានសុខភាពផ្លូវចិត្ត ផ្លូវកាយល្អ និងចង់មានលំនៅដ្ឋាន សំរាប់លំហែរអាចវិនិយោគលើគំរោងនេះបាន ដោយសារទំហំដីរបស់យើងមាន ១៤,៥០ហិកតា ដែលបានរៀបចំសួនលំអរ ផ្កា បណ្តាញហេដ្ឋារចនាសម្ព័ន្ឋរួចជាស្រេច ហេតុនេះអ្នកទិញដីគ្រាន់តែសាងសង់ផ្ទះតាមចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ នឹងមានលំនៅដ្ឋានសំរាកលំហែរចុងសប្តាហ៍បានហើយ។
លោកបន្តទៀតថា ទីតាំងគំរោងនេះ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ២ ដែលតំបន់នេះនាពេលអនាគតនឹងមានផ្លូវហាយវេ មានភ្នំដ៏ស្រេស់ស្អាត ដែលផ្តល់ទេសភាពខៀវស្រងាត់ និងបរិយាកាសដ័ស្រស់ស្រាយ។លោកបន្តថា អ្វីកាន់តែពិសេសគំរោងនេះ អ្នកទិញអាចបង់រំលស់ដោយឥតការប្រាក់ គឺមួយខែបង់ត្រឹមតែជាង២០០ដុល្លារអាមេរិកប៉ុណ្ណោះ។
លោក Coolor Tan បានបន្តទៀតថា សំរាប់ប្រជាពលរដ្ឋ វិនិយោគិនដែលសម្លឹងឃើញអនាគត៣ទៅ៥ឆ្នាំខាងមុខថា ខេត្តកំពតមានការរីកចម្រើនដូចម្តេច ពួកគាត់អាចវិនិយោគគំរោងនេះ ដែលនឹងទទួលបានផលចំណេញច្រើន មិនខាននាពេលអនាគត ពិសេសអាចសាងសង់ផ្ទះលំហែ ដ៏មនោរម្យលើទឹកដីនេះ ដោយសារខេត្តកំពតនឹងមានការរីកចម្រើនខ្លាំង ព្រោះបច្ចុប្បន្នផ្លូវជាតិលេខ៣បានបញ្ចប់ហើយ ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភ្នំពេញ ទៅកាន់ខេត្តកំពតចំណាយពេលត្រឹមតែ២ ទៅ៣ម៉ោងប៉ុណ្ណោះ៕