ខេត្តកំពង់ស្ពឺត្រៀមស្វាគមន៍កីឡដ្ឋានមួយតម្លៃ២លានដុល្លារនៅដើមឆ្នាំក្រោយ        

0

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ ជាមួយល្បឿនសាងសង់យ៉ាងសកម្ម ខេត្តកំពង់ស្ពឺត្រៀមស្វាគមន៍កីឡ​   ដ្ឋានមួយតម្លៃ២លានដុល្លារនៅដើមត្រីមាសទី២ឆ្នាំ២០២២ខាងមុខនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងការចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រកន្លងមកថា យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតថ្មីដ៏ល្អនេះ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន។លោកបន្តថា ការសាងសង់កីឡដ្ឋានតម្លៃ២លានដុល្លារ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុង ដំណើរការទៅតាមធម្មតា បើទោះជាកម្ពុជាកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ក្តី។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងឱ្យទាន់ពេលវេលា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ៤ហិចតា។

កីឡដ្ឋាននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ លោកហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់    ស្ពឺ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here