ក្រសួងសុខាភិបាលកម្ពុជាសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនាំចូលវ៉ាក់សាំងកូវីដ១៩ដើម្បីចែកចាយនៅទូទាំងប្រទេស

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុននាំចូល វ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយចាក់ នៅតាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនទូទាំងប្រទេស។ នេះបើយោងតាមលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងលិខិតនេះ ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here