ដំណឹងល្អៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុសម្រេចបាន៦៣ភាគរយហើយខណៈផ្លូវនេះនឹងដើរតួនាទីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតចិន ប្រចាំព្រះរាណាចក្រកម្ពុជាចេញផ្សាយនៅរសៀលថ្ងៃទី២៧ កក្កដា ២០២១នេះឱ្យដឹងថា គម្រោងសាងសង់ផ្លុវល្បឿនភ្នំពេញ ក្រុងព្រះសីហនុ មកដល់ពេលនេះសម្រេចបានប្រមាណ៦៣ភាគរយហើយ ហើយក៏កំពុងអភិវឌ្ឍន៍ទៅមុខដោយរលូន។

នៅពេលគម្រោងផ្លូវនេះ បានសាងសង់រួចរាល់វានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសរបស់ស្ថានទូតចិនក៏បានបញ្ជាក់ថា បច្ចេកវិទ្យាចិនជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាបានលឿនផងដែរ ជាពិសេសគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះផ្ទាល់តែម្ដង ។

បើតាមលោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានលើកឡើងផដែរថា ពេលផ្លូវល្បឿនលឿនសាងសង់ចប់ វានឹងក្លាយជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញពីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ និងពីកំពង់ផែក្រុងព្រះសីហនុមកកាន់ភ្នំពេញខេត្តកំពង់ស្ពឺ និងទៅកាន់ខេត្តផ្សេងទៀត ដោយឆ្លងកាត់ផ្លូវមួយនេះ ។

លោកបន្តថា “ផ្លូវនេះនឹងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនចំណេញថវិកា ពេលវេលា ជាពិសេសអាចដឹកបានច្រើនជើងក្នុងមួយថ្ងៃ ពីព្រោះចម្ងាយផ្លូវជិតជាងមុន មិនកកស្ទះចរាចរណ៍ រថយន្តអាចបើកក្នុងល្បឿនថេរ ហើយប្រើពេលវេលាខ្លី ដែលចំណេញដល់ប្រេងឥន្ធនៈផងដែរ”។

លោកស៊ិន ចន្ឋីបានបន្តថា ផ្លូវនេះនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនក្នុងស្រុករបស់កម្ពុជាផងដែរ ហើយបើទោះបីជាផ្លូវនេះសង់រួច ពេលធ្វើដំណើរឆ្លងកាត់ តម្រូវបង់លុយក៏យើងបង់ដែរ ពីព្រោះថាផ្លូវហាយវេរ លើពិភពលោកនេះក៏តម្រូវបង់លុយដែរ ដូចជានៅថៃប្រទេសជិតខាងជាដើម ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជា បានលើកឡើងថា យើងនឹងចរចាជាមយភាគីក្រុមហ៊ុន ដើម្បីសិក្សាពីតម្លៃសម្រាប់យានយន្តឆ្លងកាត់ ដោយតម្រូវប៉ុន្មានក្នុងមួយគីឡូម៉ែត្រ ឬពេលឆ្លងកាត់លើផ្លូវនេះ។

លោកបញ្ជាក់ថា “ផ្លូវនេះនឹងអាចបញ្ចប់ទៅតាមផែនការ គ្រោងទុករបស់យើង ពីព្រោះទោះបីជាយើងជួបវិបត្តិ ដោយសារតែកូវីដ១៩ក្ដីក៏យើងមិនបានផ្អាក ឬបញ្ឈប់សកម្មភាពនៃការសាងសង់ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here