គម្រោងអភិវឌ្ឍន៍បុរីធំៗចំនួន៥កំពុងបង្ហាញសក្កានុពលទាក់ទាញជាមួយសុទិដ្ឋិនិយមលើទីផ្សារលំនៅដ្ឋាន

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញលើកឡើថា អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួននៅកម្ពុជា នៅតែបន្តបង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ហើយជាក់ស្តែងគម្រោងអភិវឌ្ឍន៍បុរីធំបាន និងកំពុងបង្ហាញវត្តមានរបស់ខ្លួន ក្នុងការទាញទាញអតិ ថិជនរៀងៗខ្លួន។

១. បុរីថ្មីមួយGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

គំរោងនេះស្ថិតនៅលើផ្ទៃដីជិត១០ហិកតា មានការរួមបញ្ចូលនូវផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ពិសេសប្លង់រចនាលំនៅដ្ឋានក្នុងគំរោងនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញ ដែលធ្លាប់ជាប់ពានរង្វាន់ពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមផងដែរ។

២. បុរី ប៉េង ហួតកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មថ្មី គឺគម្រោង “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។

៣. គម្រោង បុរី ហ៊ួត ជា ម៉ាកិត្យា ដែលជាបុរីថ្មីមួយ មានទីតាំងនៅក្បែរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងបង្ហាញសក្តានុពល សម្រាប់តំបន់នេះជាមួយលំនៅដ្ឋានបែបវីឡាប្រណីត និងផ្ទះអាជីវកម្មដែលអាចប្រកបរបរឬធ្វើអាជីវកម្មបាន។ គំរោងនេះក៏មានផ្សារបែបសហគមន៍ ដើម្បីធ្វើឲ្យអ្នករស់នៅគំរោងនេះអាចប្រកបអាជីវកម្ម និងទាក់ទាញអ្នករស់នៅជុំវិញតំបន់នេះ មកកាន់ទីតាំងនេះ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពអ៊ូរអរផងដែរ។

៤. គម្រោងបុរី គីមស័ង បានចាប់ផ្តើមវិនិយោគគម្រោងរបស់ខ្លួន លើផ្ទៃដីទំហំប្រមាណ៥ហិកតា ដែលមានចំនួនប្រមាណ៣៥០ផ្ទះ ដោយបែងចែកជា៣ប្រភេទ គឺផ្ទះអាជីវកម្ម(Shop-house) ផ្ទះវីឡាកូនកាត់(Link-house) និងផ្ទះវីឡាភ្លោះ(Twin-house) ដើម្បីឆ្លើយតបនឹងតម្រូវការ និងនិន្នាការរស់នៅតាមបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋសម័យថ្មី ដែលត្រូវការលំនៅដ្ឋានស្រស់ស្អាត មានផាសុកភាព និងគុណភាពសំណង់រឹងមាំ។

៥. បុរីLucky One បាននិងកំពុងសាងសង់យ៉ាងសកម្ម និងមានផ្ទះប្រភេទ Shop House ឬផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានតម្លៃចន្លោះពី១៥ទៅ៣០ម៉ឺនដុល្លារអាមេរិក។ ជាមួយនឹងទីតាំងពិសេស ស្ថិតនៅជាប់ផ្លូវ៥០ម៉ែត្រ ក្បែរតំបន់ក្រវ៉ាត់ក្រុងទី២ បុរីLucky One។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា យើងសង្កេតឃើញថា គំរោងអភិវឌ្ឍន៍បុរីធំៗជាច្រើនបានបន្តសាងសង់ ទោះកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិកូវីដ១៩ក្តី ដោយសារអ្នកអភិវឌ្ឍន៍មានសុទិដ្ឋិនិយម ពីទីផ្សារនាពេលអនាគត ព្រោះតម្រូវការលំនៅដ្ឋាននៅតែកើនឡើង ដោយសារការកើនឡើងនូវជីវភាព​របស់ប្រជាពលរដ្ឋ កំនើនប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុងកាន់តែច្រើន ពិសេសមានការគាំទ្រពីធនាគារ និងមីក្រូហិរញ្ញវត្ថុននានា។

លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច សង្គមបានធ្វើឲ្យទីផ្សារបុរីបានទាក់ទាញអ្នកអភិវឌ្ឍន៍ថ្មីៗកាន់តែច្រើន ទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ”។លោកបន្តថា “បច្ចុប្បន្នមានអ្នកវិនិយោគកូរ៉េ ជប៉ុន ចិន ថៃជាដើមបានចាប់ផ្តើមចាប់យកចំណែកទីផ្សារបុរីនៅកម្ពុជា ដោយសារលំនៅដ្ឋានបែបជាលក្ខណៈបុរីនៅតែមានសក្តានុពល និងមានទីផ្សារល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here