Odom ដែលជាគម្រោងអភិវឌ្ឍន៍បែបទំនើបចម្រុះនិងទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និងលំនៅដ្ឋានដ៏ប្រណីត ទាន់សម័យ និងស៊ីវិល័យ ។ គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និងដាក់លក់ជាសាធារណៈ មានការទិញ និងកក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាបរទេស ព្រោះតែលក្ខណៈដ៏វិសេសវិសាលនិងឯកជនភាពរបស់គម្រោងមួយនេះផ្ទាល់។
ជាមួយទីតាំងពោរពេញដោយសក្តានុពលរបស់គម្រោង Odom តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ គម្រោងឧត្តមនឹងផ្តល់ជូននូវបទពិសោធន៍រស់នៅ និងធ្វើការប្រកបដោយប្រណីតភាព និងឯកជនភាពកម្រិតខ្ពស់។
គម្រោង Odom មានអគារការិយាល័យដ៏ទំនើបរហូតដល់ទៅ ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ អគារលំនៅដ្ឋានដែលបានរចនាឡើងទៅតាមតម្រូវការរស់នៅបែបស៊ីវិល័យ ជាលក្ខណៈគ្រួសារមានចំនួន ១៣៨ យូនីត ចាប់ពី១បន្ទប់គេង រហូតដល់ ៤បន្ទប់គេង ដោយបន្ទប់នីមួយៗមានទំហំធំទូលាយ ខុសប្លែកពីលំនៅដ្ឋានទូទៅ។ “ស្ពានវេហា”ឬ “Sky Bridge” ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីតភ្ជាប់អគារការិយាល័យ និងលំនៅដ្ឋាន អមដោយផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square ដែលគ្របដណ្ដប់ដោយបរិវេណបៃតងដល់ទៅ ៧.០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។
សំណង់អគារដ៏មានភាពទាក់ទាញរំលេចដោយស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងសហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ULS Cambodia ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និងការរស់នៅរបស់មនុស្សជាគោល។
សូមអញ្ជើញមកកាន់ការិយាល័យផ្ទះគំរូរបស់គម្រោង Odom ផ្ទាល់តែម្ដង ដែលមានទីតាំងនៅក្នុងសួន Odom Garden ឬអាចធ្វើការទំនាក់ទំនងមកកាន់លេខ 099 231 168។
ទីតាំងសួន Odom Garden៖ https://goo.gl/maps/aF5je8CEevMA3fbX9
ហ្វេសប៊ុក៖ https://www.facebook.com/OdomPhnomPenh
វេបសាយ៖ https://www.odomphnompenh.com/
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖ https://www.youtube.com/watch?v=VBqGot51ukw