ដំណើរការរៀបចំផែនការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីត្រូវពន្យាពេល

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ត្រូវពន្យាពេលមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ១៩។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ខលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីរាត្រីថ្ងៃទី១២ តុលាកន្លងមកថា ការរៀបចំផែនការសាងសង់នេះ ត្រូវបានពន្យាពេលមួយរយៈ ព្រោះថ្នាក់ដឹកនាំក្រុមហ៊ុនចិន ពិបាកក្នុងការធ្វើដំណើរមកកម្ពុជា ដោយសារបញ្ហាជំងឺកូវីដ១៩។

លោកបន្តថា “អ្វីការចចាររវាងរដ្ឋាភិបាល និងក្រុមហ៊ុនចិន China Power Group ត្រូវបានដំណើរការមួយរយៈ ប៉ុន្តែកិច្ចការនេះបានពន្យាពេល ព្រោះបញ្ហានៃការធ្វើដំណើរ”។

រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរួចហើយ ដើម្បីរៀបចំធ្វើការងារនេះ ក្នុងន័យពន្លឿនលើការវិនិយោគព្រលានយន្តហោះនេះ ដែលរាជរដ្ឋាភិបាលបានដាក់ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។

លោកស៊ិន ចាន់សិរីវុត្ថាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងត្រូវវិនិយោគ លើទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដែលព្រលានយន្តហោះនេះ អាចមានសមត្ថភាពទទួលការចុះចតយន្តហោះ ដែលអាចផ្ទុកអ្នកដំណើរបានចន្លោះពី១៨០ទៅ២០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here