ដោយៈគង់ សូរិយា
កំពតៈ គំរោងអភិវឌ្ឍន៍ដីឡូត៍លំហែរកាយតម្លៃជាង៣លានដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៣ក្នុងខេត្តកំពត កំពុងទទួលបានការគាំទ្រច្រើន ដោយរហូតមកទល់ពរលនេះ ការលក់សម្រេចបានជាង ៣០ភាគរយហើយ។
លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលកំពុងវិនិយោគគំរោងដីឡូត៍លំហែរកាយគំរូគេនៅកម្ពុជា ពិសេសបានពង្រីកគំរោងយ៉ាងលឿន មិនដល់រយៈពេល១ឆ្នាំផងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី១២ តុលាកន្លងមកថា ជាមួយនឹងការគាំទ្រកាន់តែច្រើនពីអតិថិជន លោកបាននិងកំពុងបង្កើនល្បឿនអភិវឌ្ឍន៍ ពិសេសហេដ្ឋារចនាសម្ព័ន្ឋ ដូចជាលូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីជាដើម ដើម្បីជម្រុញការអភិវឌ្ឍគំរោងនេះឲ្យបានឆាប់រហ័ស មុននឹងចាប់ផ្តើមគំរោងជាច្រើនទៀត។
លោកបន្តថា “ការរីកចម្រើនលើដីឡូត៍លំហរកសយ នឹងកើនឡើងងក្នុងទឹកដីខេត្តកំពត ដោយសារខេត្តនេះ មានធនធានធម្មជាតិដ៏សម្បូរបែប ស្រស់ស្អាត និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ពិសេសមានចម្ងាយជិតបើគិតពីរាជធានីភ្នំពេញ”។
លោកបន្តថា “ដោយមើលឃើញសក្តានុពលនេះ ទើបលោកវិនិយោគគំរោងបូកគោលែនដ៏ទី១ និងទី២ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចង់ផ្តល់គំរោងប្រកបដោយផាសុខភាព និងស្តង់ដដាលំហរកាយមួយ ដែលផ្តល់នូវផាសុខភាព អារម្មណ័ស្រស់ថ្លាដល់អតិថិជន”។
លោក Coolor Tan បានបន្តថា អ្វីដែលយើងផ្តោតសំខាន់គឺកសាងសហគមន៍មួយ ដែលមានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ឋសម្បូរបែបដល់អ្នករស់នៅ ដូចជា កន្លែងក្មេងលេងកំសាន្ត សួនច្បារ អាងហែលទឹក សួនកំសាន្ត ខ្លោងទ្វារចូលក្នុងគំរោង ដែលលចំណាយទឹកប្រាក់រហូតដល់ជាង២០ម៉ឺនដុល្លារអាមេរិក និងផ្តល់សេវាកម្មសន្តិសុខ២៤ម៉ោង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ខចាំបាច់នានាជាច្រើនទៀត។
លោកបន្តថា យើងចង់អភិវឌ្ឍន៍គំរោងលំហែរកាយ ដែលមានស្តង់ដាអន្តរជាតិ និងមានតែមួយគត់់នៅកម្ពុជា ដែលរហូតមកទល់ពេលនេះ អតិថិជនរបស់យើងបានកោតសរសើរ និងបានហៅញាតិមិត្តរបស់ពួកគេ មកទិញគំរោងរបស់យើងកាន់តែច្រើន ព្រោះយើងមិនគូរតែប្លង់ទេ ប៉ុន្តែយើងបានកំពុងធ្វើជាក់ស្តែង៕