ដោយៈ សុផារី
ភ្នំពេញៈ រោងចក្រផលិតអាហារ ហាឡាល់ដ៏ធំមួយនៅជាយរាជធានីភ្នំពេញបានទទួលស្គាល់ពីអ្នកជំនាញ ដោយទទួលបានវិញ្ញាបនបត្រសរុបចំនួន១៧៣ លើមុខទំនិញរហូតដល់៧០៣។
លោកឧកញ៉ាឧស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានគណកម្មការត្រួតពិនិត្យផលិតផលហាឡាល់ បានដឹកនាំក្រុមឯកទេសផលិតផលហាឡាលកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដារ ផលិតផលហាទ្បាលកម្ពុជា និងសម្រេចបានការចេញវិញ្ញាបនបត្រសរុបចំនួន១៧៣ ក្នុងនោះរួមមាន អាហារដ្ឋាន/ភោជនីយដ្ឋាន ចំនួន ២៩ ក្រុមហ៊ុន/សិប្បកម្ម/រោងចក្រ ចំនួនG៨៤ សត្តឃាតដ្ឋានសំឡេះមាន់ចំនួន១ និងមុខទំនិញសរុប ៧០៣មុខ។
លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ក្រុមហ៊ុន អង្គរ ដេលី ហ៊្វូដ ខូអិលធីឌី ជា ក្រុមហ៊ុនផលិតនិងចែកចាយទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ២០១៧ ទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។ សព្វថ្ងៃនេះ ក្រុមហ៊ុនមានភេសជ្ជៈ ដូចជា Champion, Red Ant, Missile, 1-2 Drink និង Selfy ជាមួយសារធាតុផ្សំនិងវីតាមីនសំខាន់ៗ ដើម្បីផលិតភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសា។
នៅក្រុមហ៊ុន ANGKOR DAILY FOODS CO., LTD. មានទីតាំងស្ថិតនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ជាអ្នកផលិតផលិតផលហាឡាល់៕