បណ្តាមេដឹកនាំប្រទេសជាង៨០ងើបឡើងស្រុះគ្នាដើម្បីគាំទ្រមហាយក្សចិន ពេលអាមេ រិក និងបណ្ដាប្រទេសលោកខាងលិចនិយាយបង្ខូចចិននៅUN

0

ដោយៈសុខុម

គូឡាឡាំពួរៈ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ឬអាចនិយាយបានថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមេដឹកនាំបណ្តាប្រទេសរហូតដល់ទៅជាង៨០ បានងើបឡើងស្រុះគ្នាដើម្បីគាំទ្រមហាយក្សចិនចំពោះបង្កើតគំរូផ្ទាល់ខ្លួន សម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស ហើយបានបង្ហាញជំហរប្រឆាំងដាច់ខាត ចំពោះទង្វើយកបញ្ហាសិទ្ធិមនុស្សធ្វើជាបញ្ហានយោ​បាយ ដើម្បីគាបសង្កត់ប្រទេសដទៃក្នុងរូបភាពមិនត្រឹមត្រូវ។

កាសែតចិន Global Times បានចុះផ្សាយនៅថ្ងៃសុក្រ ទី២២ តុលា នេះថា ហេតុការណ៍ដ៏កក្រើកនេះ បានកើតឡើងក្នុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ខណៈសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ចាប់ផ្ដើមបើកការវាយប្រហារទៅលើមហាយក្សចិន លើប្រធានបទនានា រួមមាន បញ្ហារំលោភសិទ្ធិមនុស្សនៅតំបន់ស្វយ័តស៊ីនជាំង ក្រុងហុងកុង និងតំបន់ស៊ីចាង (Xizang) នៅទីបេតិ៍ ជាដើម។

តាងនាមប្រទេសចំនួន៦២ គុយបា បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការគាំទ្រប្រទេសចិន ចំពោះការបង្កើតគំរូផ្ទាល់ខ្លួនស្តីពី សិទ្ធិមនុ​ស្ស ដែលសមស្របនឹងលក្ខខណ្ឌរបស់ខ្លួន ហើយបានប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែករបស់ប្រទេសផ្សេងៗ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក្រោមលេសសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៧៦នៃមហា​សន្និបាតអង្គការសហប្រជាជាតិ នៅពេលដែលគណៈកម្មាធិការទី៣ នៃអង្គសន្និបាតធ្វើការពិនិត្យផ្ទៀងផ្ទាត់បញ្ហាសិទ្ធិមនុស្ស ប៉ុន្តែប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងបារាំង ផងដែរបានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា ប្រទេសចិន រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ជាការឆ្លើយតប បណ្តាមេដឹកនាំប្រទេសជាង៨០ រួមទាំងប្រទេសកូវែត ផងក៏បានក្រោកឡើងស្រុះគ្នា ដើម្បីបង្ហាញគាំទ្រជំហរប្រទេសចិន។

កាសែត Global Times  បានចុះផ្សាយទៀតថា អំឡុងកិច្ចប្រជុំនេះប្រទេសជាង២០ផ្សេងទៀត ក៏បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះប្រទេសចិនផងដែរ ដោយបានធ្វើការវាយតម្លៃជាវិជ្ជមាន លើវឌ្ឍនភាពរបស់ប្រទេសចិនស្តីពី សិទ្ធិមនុស្ស ហើយអំពាវនាវឱ្យប្រទេសនានា ប្រកាន់ខ្ជាប់នូវគោលនយោបាយពហុភាគីនិយម និងការសម្របស ម្រួល៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here