រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៩៤លានដុល្លារអាមេរិកពីក្រុមហ៊ុនចំនួន៧

0

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងចំនួន៧ មានទំហំទឹកប្រាក់ជាង៩៤លានដុល្លារអាមេរិក នៅថ្ងៃទី២២ តុលានេះ។

យោងតាមសេចក្តីប្រកាសរបស់ស្ថាប័នខាងលើនេះបានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។

ក្រុមហ៊ុនទាំងនោះរួមមាន ទី១-TREND APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិ​យោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៦៨កន្លែង។

ទី២- BLINGTEX (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៩កន្លែង។

ទី៣-EPIC INTERNATIONAL CO.,LTD: គម្រោងបង្កើតរោងចក្រផលិតស្បែ​ក​ជើង មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

ទី៤-SMART SHINE GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២១៩កន្លែង។

ទី៥- “Jayee Furniture (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១៥០កន្លែង។

ទី៦- “Starray Lighting (Cambodia) Enterprise Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង។

ទី៧- “RMKH Glove (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧៨០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here