កូរ៉េខាងត្បូងនឹងបញ្ចេញប្រាក់ចំណូលពន្ធដល់ទៅ៤.៥០០លានដុល្លារអាមេរិកដើម្បីជួយស្រោចស្រង់អាជីវកម្មខ្នាតតូច

0

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងប្រើប្រាស់មួយផ្នែកនៃប្រាក់ចំណូលពន្ធលើសផែនការកំណត់ ដែលប្រមូលបានក្នុងឆ្នាំ២០២១ នេះដើម្បីជួយស្រោចស្រង់អាជីវកម្មខ្នាតតូចនានា ដែលរងផលប៉ះពាល់ដោយសារវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសដំណឹងដ៏គួរឱ្យរីករាយនេះ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា។

នៅក្នុងកិច្ចប្រជុំស្ដីពីគោលនយោបាយ លោក Hong Nam-ki បានថ្លែងថា ប្រាក់ចំណូលពន្ធលើសផែនការកំណត់ចំនួន៥,៣ទ្រីលានវ៉ុន (៤,៤៦ដុល្លារអាមេរិក) សម្រាប់ឆ្នាំនេះនឹងត្រូវប្រើជាប្រាក់ឧបត្ថម្ភធុន និងឥណទានការប្រាក់ទាប សម្រាប់ជួយដល់អាជីវកម្មខ្នាតតូច។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ទន្ទឹមនេះប្រាក់ចំណូលពន្ធចំនួន២,៥ទ្រីលានវ៉ុន (២,១ពាន់លានដុល្លារអាមេរិក) ផ្សេងទៀតក៏នឹងត្រូវប្រើប្រាស់ សម្រាប់កាត់បន្ថយការបោះផ្សាយប័ណ្ណរតនាគារ (មូលបត្របំណុលដែលបោះផ្សាយដោយរដ្ឋាភិបាល) ផងដែរ។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណូលពន្ធ លើសផែនការកំណត់ចំនួន១៩ទ្រីលានវ៉ុន (១៦ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here