ដោយៈសុផារី
ភ្នំពេញៈ ក្នុងគោលដៅពង្រីកទីផ្សារសកល និងបង្ហាញវត្តមាននៅកម្ពុជា ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសចំណាស់ជាង២០០ឆ្នាំនេះ ត្រូវបាននាំចូលមកដោយក្រុមហ៊ុន Z1 Group Company។
ក្រុមហ៊ុន CHESTERTONS ដែលមានអាយុកាល២១៦ឆ្នាំ បានបន្ថែមសាខាអន្តរជាតិថ្មីមួយក្នុងគម្រោង “បណ្តាញដ៏រឹងមាំចំនួន១០០”របស់ខ្លួន ដោយការដាក់ការិយាល័យថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ ការទិញយកក្រុមហ៊ុន Focus Property Co ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បង្ហាញពីការឆ្ពោះទៅមុខជំហានដំបូង របស់ក្រុមហ៊ុននៅក្នុងទីផ្សារ “ដ៏សំខាន់ និងរីកចម្រើន” មួយនេះ មុនការគ្រោងទុកការពង្រីកនៅទូទាំងតំបន់។
សម្រាប់ការបើកដំណើរការក្រោមឈ្មោះ CHESTERTONS CAMBODIA នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនមានបុគ្គលិកចំនួន៥៥នាក់ ដែលនឹងត្រូវដឹកនាំដោយលោក MEATH CHY និងលោកស្រី CHANTHOU SAM ហើយផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មពេញលេញ ជាមួយនឹងការគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយឯកទេស។
ទន្ទឹមនឹងនេះដែរ ក្រុមការងារនៅក្នុងទីក្រុងឌូបៃត្រូវបានពង្រីក ដោយការចូលរួមពីរបស់អតីតនាយកក្រុមហ៊ុន Savills គឺ លោក Lucy Bush ក្នុងតំណែងនាយកទីភ្នាក់ងារ រួមជាមួយនឹងអតីតសហការីពីក្រុមហ៊ុន Savills លោកស្រី Hannah Worrall និងលោក Nicola Milton មកពី CBRE។
មានរាយការណ៍ពីការកើនឡើងចំនួន៥០% សម្រាប់តម្លៃនៃប្រតិបត្តិការ resi ក្នុងត្រីមាសចុងក្រោយ ដោយលើកឡើងពីគំនិតផ្តួចផ្តើមទិដ្ឋាការថ្មី ដ៏គួរឱ្យទាក់ទាញដែលជាកត្តាសំខាន់។
លោក Salah Mussa ប្រធានក្រុមហ៊ុន CHESTERTONS បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ ក្នុងការប្រកាសពីការបើកដំណើរការ CHESTERTONS CAMBODIA នាពេលខាងមុខ ហើយសូមស្វាគមន៍ Focus Property មកកាន់គ្រួសារ CHESTERTONS ដែលមិនធ្លាប់មាន។ ក្នុងនាមជាដៃគូចុងក្រោយបំផុតក្នុងការចូលរួមជាមួយក្រុមហ៊ុនរបស់យើង CHESTERTONS CAMBODIA នឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញ និងជំនាញដ៏ធំទូលាយរបស់យើង ហើយដែលជាការពិតណាស់ម៉ាកយីហោ CHESTERTONS ល្បីល្បាញពេញពិភពលោក។ ការផ្តោតសំខាន់របស់ក្រុមទៅលើការគ្រប់គ្រងអចលនទ្រព្យ បង្ហាញពីធនធានបន្ថែមដែលអាចប្រើប្រាស់បាន។
លោក SALAH MUSSA បានបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ ក្រុមលក់លំនៅ ដ្ឋានរបស់យើង នៅក្នុងទីក្រុងឌូបៃកំពុងដើរនៅលើផ្លូវរីកចម្រើន ហើយយើងរីករាយក្នុងការស្វាគមន៍ Lucy Hannah និង Nicola មកកាន់ក្រុមហ៊ុន CHESTERTONS”។ លោកបន្តថា “យើងរំពឹងថាក្រុមឌូបៃនឹងបន្តពីរីកចម្រើន ក្រោមការដឹកនាំរបស់ពួកគាត់”។
លោកបានថ្លែងថា “ការប្រកាសទាំងនេះ គឺជាឧទាហរណ៍បន្ថែមទៀតនៃការរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន CHESTERTONS GLOBAL ។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ យើងមានវត្តមានបន្ថែមនៅក្នុងទីផ្សារថ្មីចំនួន៧ ហើយឥឡូវនេះដំណើការនៅក្នុងប្រទេសចំនួន១៥ជុំវិញពិភពលោក។ យើងមិនមានគម្រោងឈប់ត្រឹមហ្នឹងទេ និងនៅតែសង្ឃឹមថានឹងបន្តសន្ទុះដ៏ធំធេងនេះ ជាមួយនឹងការរីកចម្រើនរបស់ពិភពលោកបន្ថែមទៀត ដូចដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២ និងបន្តទៅមុខទៀត”។
ជាមួយគ្នានេះ អ្នកស្រី Grace Rachny Fongអគ្គនាយិកាក្រុមហ៊ុន Century21 Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ Z1 Group Companyបានមានប្រសាសន៍ថា ការនាំយកនូវម៉ាកយីហោធំមកពីចក្រភពអង់គ្លេសនេះ គឺស្របពេលទីផ្សារគ្រប់គ្រងអចលនទ្រព្យកាន់តែមានតម្រូវការ និងមានសារៈសំខាន់ ដើម្បីធ្វើឲ្យតម្លៃអចលនទ្រព្យនិមួយៗកាន់តែបង្កើនតម្លៃ មានផាសុខភាព ដើម្បីធ្វើឲ្យអ្នករស់នៅមានអារម្មណ៍ប្រកបដោយស៊ីវិល័យ និងសុវត្ថិភាព។
អ្នកស្រីបន្តថា “ទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន មានតម្រូវការសេវាកម្មគ្រប់គ្រងកាន់តែច្រើន ដើម្បីជម្រុញការលើកស្ទួយការគ្រប់គ្រង អចលនទ្រព្យកាន់តែល្អប្រសើរ និងមានស្តង់ដាខ្ពស់”៕