ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យ សមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១ ធ្នូ ២០២១ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅមុខអក្សរខ្មែរធ្វើបានថា ពាក្យ “ខ្មែរធ្វើបាន”គឺមិនមែនសំដៅក្នុងដំណាក់កាល ដែលសម្ដេចគ្រប់គ្រងប្រទេសទេ តែសម្ដេចចង់គ្របដណ្ដប់ទៅលើដំណើរជាតិរបស់កម្ពុជាតាំងពីដើមរៀងមក។
សម្ដេចមានប្រសាសន៍ឱ្យដឹងថា ខ្មែរអាចធ្វើបានជានិច្ច ជាក់ស្ដែងខ្មែរធ្វើអង្គរវត្ត ខ្មែរសង់ប្រាសាទព្រះវិហារ និងប្រាង្គប្រាសាទជាច្រើន រួមទាំងទឹកដីដែលយើងកំពុងឈរនេះជាដើម។ ដូច្នេះសមិទ្ធផលដែលយើងបាន ធ្វើនៅក្នុងខេត្តព្រះសីហនុ វាគ្រាន់តែផ្នែកមួយតូច នៃអ្នកជំនាន់ក្រោយតែប៉ុណ្ណោះ ។