រដ្ឋាភិបាលនឹងសាងសង់ស្ពានតភ្ជាប់តំបន់ព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ ៦០ម៉ែត្រនៅឆ្នាំ២០២២ខាងមុខនេះ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យ​ដឹងថា រដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចេញពីសង្កាត់ព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រនៅឆ្នាំ២០២២ខាងមុខនេះ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១ ធ្នូកន្លងមកថា គំរោងស្ពាននេះ ត្រូវបានប្រកាសដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រាសួងសាធារណៈការ កាលពីអំឡុងពេលលោក ចូលរួមសម្ភោធស្ពានស្ទឹងត្រង់ ក្រូចឆ្មារកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកនេះ។

លោកបន្តថា “ស្ពាននេះនឹងចេញពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែគំរោងនេះស្ថិតក្រោមរដ្ឋបាលរាជធានីភ្នំពេញ ឬយ៉ាងណានោះ លោកមិនដឹងនោះទេ”។ លោកបន្តថា “តាមធម្មតាគំរោងស្ថិតក្នុងដែនសមត្ថកិច្ច របស់បាលរាជធានីភ្នំពេញ យើងមិនដឹងលំអិតនោះទេ”។

លោកបន្តថា យ៉ាងណាក៏ដោយស្ពាននេះ មានប្រវែងវែងប៉ុណ្ណា និងចំណាយទឹកប្រាក់ប៉ុន្មានក្នុងការស្ថាបនា មិនមានព៌តមានលំអិតជូននោះទេ។ លោកបន្តថា ស្ពាននេះនឹងជួយសម្រូលចរាចរណ៍ យ៉ាងល្អប្រសើរនៅតំបន់នេះ ព្រោះបច្ចុប្បន្ននៅតំបន់សងខាងទន្លេរនេះ មិនមានច្រកចេញ ដែលអាចសម្រួលការកកស្ទះចរាចរណ៍នៅឡើយទេ ក្រៅពីស្ពានមុនីវង្ស និងស្ពានព្រែកសំរោង។

ជាក់ស្តែងការកកស្ទះចរាចរណ៍បច្ចុប្បន្ន ពិសេសរៀងរាល់ម៉ោងចូល និងចេញពីធ្វើការ បាននិងកំពុងកើតមានលើផ្លូវជាតិលេខ២ ចេញពីស្តុបវត្តចក្រអង្រែក្រោម រហូតដល់មុខក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តី បានបដិសេធមិនឆ្លើយព៌តមាននេះទេ ដោយលោកបញ្ជាក់ថា លោកមិនមានព៌តមានជូននោះទេ។

យ៉ាងណាក៏ដោយលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឆ្លើយយ៉ាងខ្លីថា ស្ពាននេះបាននិងកំពុងសិក្សាជិតបញ្ចប់ហើយ។ លោកមិនពន្យល់អំអិតនៅឡើយទេ ពីគំរោងសាងសង់ស្ពានដ៏សំខាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here