សម្ដេចតេជោ៖ កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងបង្ការជំងឺកូវីដហើយ

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះ។

សម្តេចបានមានប្រសាសន៍ថា “យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគំាទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិ ក្នុងការផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើងតែម្ដង ដែលអាចផ្ដល់លទ្ធផលឱ្យយើងអាចទិញយកវ៉ាក់សាំង ដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំង យកមកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុន ទៅក្រៅប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here