អ្នកជំនាញអចលនទ្រព្យរំពឹងថា អូមីក្រុងនឹងមិនបង្កផលប៉ះពាល់សេដ្ឋកិច្ចអចលនទ្រព្យដូចឆ្នាំមុនឡើយ

0

ដោយៈសុធារី

ភ្នំពេញៈ វត្តមានមេរោគកូវីដ១៩បម្លែងថ្មីអូមីក្រុង បាននិងកំពុងរាលដាល នៅក្នុងសហគមន៍កម្ពុជាជាបណ្ដើរៗ ស្របពេលមេរោគកូវីដ១៩ប្រភេទចាស់ៗបាន ស្ងប់ស្ងាត់ពីកម្ពុជាទៅវិញបណ្ដើរៗ ។

ទោះបីជាវត្តមានមេរោគកូវីដ១៩ ប្រភេទថ្មីនេះនៅកម្ពុជាក្ដី តែអ្នកជំនាញ នៃវិស័យអចលនទ្រព្យនៅតែរំពឹងថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនិងសេដ្ឋកិច្ចកម្ពុជា ដូចកាលឆ្នាំ២០២១នោះឡើយ។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមាន​ប្រសាសន៍ឲ្យដឹងថា អូមីក្រុងនឹងមិនបង្កផលប៉ះពាល់សេដ្ឋកិច្ច អចលនទ្រព្យដូចឆ្នាំ២០២១ឡើយ។

លោកបន្តថា “ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបើកសេដ្ឋកិច្ចបើកប្រទេសឡើងវិញមក ការវិនិយោគពីសំណាក់ វិនិយោគិនក្នុងស្រុកស្របពេលវិនិយោគិនបរទេស នៅតែបន្តប្រឈមនឹងបញ្ហាចូលមកកម្ពុជា”។

យ៉ាងណាក្ដី ការរាលដាលនៃ មេរោគអូមីក្រុងនៅកម្ពុជា ក៏ជាបញ្ហាមួយដែរ ប៉ុន្តែដោយសារតែកម្ពុជា​ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋ​​​ បានកាន់​តែច្រើនជាមួយការចាក់ដូសជំរុញ ការរាលដាលនៃកូវីដ១៩ ប្រភេទអូមីក្រុងនេះនឹងត្រូវបានទប់ស្កាត់បាន ហើយនឹងមិនធ្វើឱ្យមានការបិទខ្ទប់តាមតំបន់ដូច២០២១នោះទេ ។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងថា ឆ្នាំ២០២២នេះ ការវិនិយោគអចលនទ្រព្យនៅតែបន្តពឹងផ្អែកលើ វិនិយោគិនក្នុងស្រុកដដែល ដោយវិនិយោគិនបរទេសនៅតែប្រឈម នឹងការធ្វើដំណើរពីបរទេសចូលកម្ពុជា បើទោះបីជាកម្ពុជាមិនមានវិធានការចត្តាឡីស័កក្តី ។

វិនិយោគិនជាច្រើនទៀតក៏បានរំពឹងថា សកម្មភាពនៃការអភិវឌ្ឍអច​លនទ្រព្យក្នុងប្រទេសកម្ពុជា នឹងត្រូវងើបឡើងវិញទាំងការជួល និងការទិញលក់ ដូចជាការិយាល័យ ខុនដូ ដីធ្លី និងលំនៅឋានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here