របាយការណ៍ៈជនជាតិចិនជាអ្នកទិញអចលនទ្រព្យធំជាងគេនៅប្រទេសថៃ

0

ដោយៈ ស្រីលិះ

ប្រទេសថៃៈ លោក Wichai Wirattaphan នាយកស្តីទីនៃមជ្ឈ​មណ្ឌលព័ត៌មានអចលនទ្រព្យថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ជិត៦០ភាគរយនៃខុនដូ ដែលបានលក់ក្នុងរយៈពេលប្រាំបួនខែ ដំបូងនៃឆ្នាំ២០២១ ត្រូវបានទិញដោយជនជាតិចិន។

យោងតាមស្ថិតិដែលចេញផ្សាយដោយ REIC ជនជាតិមកពីប្រទេសចំនួន ៥ គឺជាអ្នកទិញអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសថៃ ពោលគឺ៖

• ចិន៖ ១៧,៨ ពាន់លានបាត (៥៩,៩ ភាគរយ)
• វ៉ានូអាទូ៖ ១,០១ ពាន់លានបាត (៣,៤ ភាគរយ)
• សហរដ្ឋអាមេរិក៖ ៨៦៤ លានបាត (២,៩ ភាគរយ)
• ចក្រភពអង់គ្លេស៖ ៧៣២ លានបាត (២,៥ ភាគរយ)
• បារាំង៖ ៧១១ លានបាត (២,៤ ភាគរយ)

លោក Wichai បាននិយាយថា ជនជាតិ Vanuatu ទិញបានតែ២៣យូនីតប៉ុណ្ណោះ ប៉ុន្តែវាបានឡើងដល់លំដាប់លេខ២ នៅក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែយូនីតនីមួយៗ មានតម្លៃខ្ពស់ជាមធ្យម៤៤លានបាត។
ក្នុងរយៈពេលប្រាំបួនខែ ដំបូងនៃឆ្នាំ២០២១ ទំហំមធ្យមនៃយូនីត ដែលបានទិញមានទំហំ៤៣ម៉ែត្រការ៉េ ដែលមានតម្លៃជាមធ្យម៤,៩លានបាត ឬ១១៤,០០០បាតក្នុងមួយម៉ែត្រការ៉េ។

ជនជាតិអាមេរិកបានទិញយូនីតធំៗ ជាមធ្យម៥៤,៨ម៉ែត្រការ៉េ ខណៈយូនីតថ្លៃបំផុត មានតម្លៃជាមធ្យម៥,១លានបាត ត្រូវបានទិញដោយជនជាតិសិង្ហបុរី។

ខេត្តចំនួនប្រាំដែលពេញនិយម ក្នុងចំណោមអ្នកទិញបរទេសគឺ បាង​កក ឈុនបុរី ភូកេត ឈៀងម៉ៃ និងប្រាជួបគិរីខ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here