ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងលំនៅដ្ឋានលំហែរកាយដ៏ស្រស់ស្អាត និងមានតម្លៃសមរម្យ ស្ថិតនៅតំបន់ផ្លូវជាតិលេខ៥១ បានសម្រេចតែងតាំងវីរៈសិល្បៈករកម្ពុជា លោកព្រហ្ម ម៉ាញជាទូតសុឆន្ទៈរបស់គំរោង។
លោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាល នៃគម្រោងវិនិយោគលំនៅដ្ឋានលំហែរកាយ Green Zone Residence បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាជាមួយ លោកព្រហ្ម ម៉ាញ និងក្រុមហ៊ុនភ្នាក់ងារលក់មួយចំនួនទៀតនាល្ងាចថ្ងៃទី១៣ មករាថា ការចុះហត្ថលេខានាពេលនេះជាការជួយគាំទ្រគ្នាទៅវិញទៅមក ជួយពង្រីកវិសាលភាពនៃការលក់គំរោងនេះ។
លោកបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ យើងត្រូវការដៃគូជាច្រើន ត្រូវការដៃគូជាចាំបាច់ ច្រើនផ្នែក និងដៃគូពាក់ព័ន្ឋ ដែលអាចជួយវិស័យនេះ”។ លោកបន្តថា “ក្រៅពីផ្នែកសំខាន់ៗ ផ្នែកសារព៌តមានក៏ជាផ្នែកសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការជួយផ្សព្វផ្សាយ បង្ហាញពីព៌តមានពិត ច្បាស់លាស់ ត្រឹមត្រូវដល់សាធារណៈជនមុនសម្រេចចិត្តវិនិយោគ”។
លោកឧកញ៉ាម៉ន សុខា បានបន្តថា ជាកិត្តិយសណាស់ ដែលក្រុមហ៊ុន Green Zone Residence បានសហការជាមួយសិល្បៈករដ៏ល្បី អ្នកជំនាញ ដៃគូពាក់ព័ន្ឋ និងសារព៌តមាន ដែលបានចូលរួមសហការក្នុងការលក់ ការផ្សព្វផ្សាយពីគំរោងនេះ។ លោកបន្តថា គំរោង Green Zone ជាគំរោង ដែលបានគិតគូពីគុណភាព សោភ័ណភាព ប្រណីតភាព និងបរិស្ថានបៃតងជុំវិញ ដើម្បីផ្តល់ឲ្យអ្នករស់នៅទទូលបានសុវត្ថិភាព ផាសុខភាព អារម្មណ៍ស្រស់ស្រាយ ពិសេសការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ។
ភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹង ប្រហែល៦គីឡូម៉ែត្រ។
លោកព្រហ្ម ម៉ាញវីរៈសិល្បៈករ ដែលបានតែងតាំងជាទូតសុឆន្ទៈរបស់គំរោងនេះ បានសម្តែងក្តីសម្បាយរីករាយ និងមោទនភាពក្រៃលែងដែលបានចូលរួមក្នុងវិស័យនេះ ខណៈសិល្បៈករជាច្រើនរួចហើយ បានចូលរួមក្នុងវិស័យអចលនទ្រព្យ។
លោកបន្តថា “ខ្ញុំបានទៅទស្សនាគំរោងនេះហើយ វាជាគម្រោងសមរម្យ មានទីតាំងល្អ អមដោយធម្មជាតិព័ទ្ឋជុំវិញ ជាគំរោងស្អាតនិងមានតម្លៃសមរម្យ”។
ជាមួយគ្នានេះ លោកយ៉ាន់ រិទ្ឋ អគ្គនាយកគំរោងក្រុមហ៊ុន UTRUST Investment ដែលបានសហការលក់គំរោងនេះផងដែរ បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ ពិសេសផ្នែកសំណង់ លំនៅដ្ឋានយើងនៅខ្វះខាតច្រើន ស្របពេលដែលចំនួនប្រជាពលរដ្ឋបានកើនឡើង និងជីវភាពរបស់ពួកគាត់ប្រសើរឡើងផងដែរ។
លោកបន្តថា “យើងជឿជាក់ថាគំរោងនេះ ជាគំរោងល្អ និងមានតម្រូវការច្រើនពីប្រជាពលរដ្ឋ ព្រោះគំរោងនេះមានទីតាំងនៅកៀករាជធានីភ្នំពេញ និងមានតម្លៃសមរម្យ”។ លោកបន្តថា “គំរោង Green Zone Residence នឹងមានយុទ្ឋសាស្រ្ត ក្នុងការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ពិសេសយុវជននៅរាជធានីភ្នំពេញ អាចមានលទ្ឋភាពក្នុងការទិញលំនៅដ្ឋានផ្ទាល់ខ្លួន”។
លោកយ៉ាន់ រិទ្ឋ បានបន្តថា យើងមើលឃើញថា តម្រូវការលំនៅដ្ឋាននៅបន្តកើនឡើង ហើយតម្លៃក៏ខ្ពស់ផងដែរ សម្រាប់ទីតាំងនៅរាជធានីភ្នំពេញ ហេតុនេះយើងសូមអរគុណដល់ម្ចាស់គំរោងនេះ ដែលបានសាងសង់ផ្ទះតម្លៃសមរម្យ និងស្ថិតនៅជាយរាជធានីភ្នំពេញ៕