ដោយៈ សុធារី
ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងឆ្នាំ២០២១ បានធ្វើឱ្យចរន្តទិញ លក់ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលរងផលប៉ះពាល់ផងដែរ ពិសេសការទិញលក់ដីឡូតិ៍។

ដោយៈ សុធារី
ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងឆ្នាំ២០២១ បានធ្វើឱ្យចរន្តទិញ លក់ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលរងផលប៉ះពាល់ផងដែរ ពិសេសការទិញលក់ដីឡូតិ៍។

ទោះយ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា ទីផ្សារដីឡូតិ៍កម្ពុជា នឹងមានដំណើរការល្អជាងឆ្នាំ២០២១ ទោះប្រឈមនឹងវិបត្តិកូវីដ១៩បន្តក្តី។
លោក ម៉ាន់ ច័ន្ទឌី អ្នកជំនាញមួយរូបថ្លែងថា ឆ្នាំ២០២២ វិស័យដីឡូតិ៍នៅតែមានដំណើរការ ល្អជាងឆ្នាំ២០២១ ជាក់ស្ដែងដើមឆ្នាំ២០២២ ចូលមកដល់ភ្លាម ទីផ្សារដីឡូតិ៍មានភ្លាមតែម្ដង និងមានតម្រូវការច្រើន ព្រមទាំងល្អប្រសើរទៀតផង ដោយអតិថិជននៅតែមានតម្រូវការ និងចាប់អារម្មណ៍លើការទិញ-លក់ដីឡូតិ៍។

លោកបន្តថា “បញ្ហាប្រឈមមិនមាននោះទេ ប្រសិនបើរាជរដ្ឋាភិបាលអាចគ្រប់គ្រងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញ នូវយុទ្ធសាស្រ្ដមួយចំនួន ដូចជា ចាប់ផ្ដើមចាក់ដូសជំរុញចំពោះអ្នកជួរមុខ និងអ្នកនៅក្នុងក្រុងភ្នំពេញ ដូច្នេះមិនមានបញ្ហាប្រឈមចំពោះវិស័យដីឡូតិ៍ឡើយ”។

លោកម៉ាន់ ច័ន្ទឌីបានបន្ដថា ទីផ្សារដីឡូតិ៍នៅតែមានតម្រូវការ ទោះបីតម្លៃមានការប្រែប្រួលតិចតួចក្ដី ដោយសារតែបន្ទាប់ពីទទួលរងបញ្ហាកូវីដ១៩ ដីធំពិបាកលក់ ព្រោះមិនមានវិនិយោគិនបរទេសមកវិនិយោគ ដូច្នេះបើដីធំពុះជាដីឡូតិ៍លក់ គឺមានចរន្ដទិញ-លក់ច្រើន ចរន្ដនៃការទិញលក់ដីឡូតិ៍ នៅតែមានភាពល្អប្រសើរ ក្នុងឆ្នាំ២០២២៕