លោកបណ្ឌិត គីម ហ៊ាង៖ ប្រភពទុនធំៗ៣ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចជាតិ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “អនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា” នៅថ្ងៃទី២៣ ខែមករានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បាន​មាន​ប្រសាសន៍ថា ប្រភពទុនសំខាន់ៗចំនួន​៣ ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យដីធ្លី និងសេដ្ឋកិច្ចជាតិ។​

លោកឧកញ៉ាបណ្ឌិតបានពន្យល់ថា ប្រភព​ទុន​៣នោះ​រួមមាន​ ទុន​ខ្មែរ​ក្នុង​ស្រុក ទុនរបស់បរទេសមកវិនិយោគនៅស្រុកខ្មែរ និងទុនរបស់ខ្មែរដែលផ្ញើលុយនៅស្រុកក្រៅ។

លោកបានគូសបញ្ជាក់ថា ទុនទី១ គឺប្រភពទុនសំខាន់បំផុត ជា​ទុនខ្មែរក្នុងស្រុករបស់​អ្នកឧកញ៉ា ឧកញ៉ា អ្នកមានធំៗ បញ្ចេញលុយវិនិយោគអភិវឌ្ឍវិស័យដីធ្លីស្រុកយើង តាមរយៈការសាងសង់ផ្សេងៗ គាត់សង់រោងចក្រ ឃ្លាំង សណ្ឋាគារ អាផាតមិន វីឡា បុរី និងសង់ខុនដូជាដើម។

ទុន​ទី២ គឺ​ជា​ទុនរបស់បរទេស មកវិនិយោគនៅស្រុកខ្មែរ។ ទុន​វិនិយោគ​ចូលមក​កម្ពុជាមាន ចិន គឺលេខ១តែក៏មានលេខ២ លេខ៣ លេខ៤ និងបរទេសជាច្រើនទៀត ដូចជាកូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ីជាដើម។

ទី៣៖ ទុនរបស់ខ្មែរដែលផ្ញើលុយនៅស្រុកក្រៅ។ លុយខ្មែរផ្ញើនៅស្រុកក្រៅប្រសិនបើអ្នកដែលមានលុយក្រៅស្រុកគាត់បង្វែរទុនមកវិនិយោគនៅស្រុកខ្មែរវិញគឺល្អមានន័យថា យកលុយមកវិនិយោគលើផ្លូវប្រឡាយទឹក កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក​បាន​មាន​ប្រសាសន៍ថា “៣ប្រភេទទុនហ្នឹងគឺសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងវិស័យអចលនទ្រព្យកម្ពុជា។ បើមានប្រភពទុន៣នេះ ដំណាលគ្នាគឺសេដ្ឋកិច្ចយើងនឹងល្អហើយយើងអាចនឹងរីកចម្រើនជាច្រើនក្នុងតំបន់នៅលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here