តើក្នុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅកណ្តាលក្រុងនឹងវិវត្តទៅជាយ៉ាងណា?

0

ដោយ៖ សុផារី

ភ្នំពេញ៖ ខណ្ឌចំនួន៥ ត្រូវបានចាត់ទុកជាខណ្ឌកណ្ដាលរាជធានីភ្នំពេញ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌទួលគោក។ តម្លៃដីធ្លីនៅក្នុងខណ្ឌទាំងប្រាំខាងលើនេះ មានតម្លៃខ្ពស់ខ្លាំងបំផុត។

តើក្នុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខណ្ឌទាំង៥នេះមាន លក្ខណៈយ៉ាងណា?

ដីធ្លីនៅក្នុងខណ្ឌទាំង៥
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅក្នុងខណ្ឌទួលគោក ថោកបំផុតក៏មានតម្លៃ៣ពាន់ដុល្លា ក្នុងមួយម៉ែត្រការ៉េ ៧មករានិង ដូនពេញ មិនមានតម្លៃ៥ពាន់ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េឡើយ ខណ្ឌបឹងកេងកង និងចំការមន ឡើងរហូតដល់៦ពាន់ជាង។

លោកបណ្ឌិត បានប្រៀបធៀបដីធ្លីក្នុងខណ្ឌទាំង៥នេះទៅនឹងមនុស្សស្រីដែលមានអាយុ២៥ឆ្នាំទៅ៣០ឆ្នាំ មានន័យថា កាលណា ការទិញដីធ្លីនៅក្នុងខណ្ឌទាំង៥នេះមិនមែនទិញដើម្បីវិនិយោគយកចំណេញនោះទេ ព្រោះតម្លៃឡើងខ្ពស់បំផុតទៅហើយ។ អ្នកទិញមានគោលបំណងសម្រាប់ការអភិវឌ្ឍ ដោយដីដែលមានទំហំធំនឹងមានភាពងាយស្រួលក្នុងការលក់ជាងដីដែលមានទំហំតូចៗ។

លោកបណ្ឌិតមានប្រសាសន៍ថា តម្លៃដីធ្លីក្នុងមួយល្វែងមានតម្លៃខ្ពស់ខ្លាំងរហូតដល់៣០ ទៅ៤០ម៉ឺន មិនមាននរណាម្នាក់ទិញឡើយ។ អ្នកទិញដីដែលមានទំហំជាមធ្យម ២០ គុណនិង៣០ ម៉ែត្រ ដើម្បីសាងសង់អគារដែលមានច្រើនជាន់។ អ្នកទិញទាំងនោះភាគច្រើនទិញដើម្បីវាយកំទេចអគារចាស់ចោលហើយជំនួសដោយអគារដែលមានច្រើនជាង ២០ជាន់។

ជារួម ដីកណ្តាលក្រុងនៅតែមានសក្តានុពល សម្រាប់ការលក់ទិញ ដែលត្រូវបានគេទិញដើម្បីអភិវឌ្ឍ តែមិនមែនដើម្បីលក់ចំណេញនោះទេ។

សំណង់ក្នុងខណ្ឌទាំង៥
សំណង់ដែលមានការពេញនិយមក្នុងការសាង់សាង់ក្នុងខណ្ឌកណ្តាលក្រុងមានដូចជា ខុនដូ សណ្ឋាគារ ការិយាល័យ ជាដើម។
លោកបណ្ឌិតមានប្រសាសន៍ថា តម្លៃសំណង់អាស្រ័យនឹងទីតាំង មានន័យថា កាលណាតម្លៃដីធ្លីក្នុងតំបន់ណាមួយនោះតម្លៃសំណង់កាន់តែថ្លៃ។ លោកបណ្ឌិតមានប្រសាសន៍ថា សម្រាប់ការសង់ខុនដូ គេជ្រើសរើសយកតំបន់ណាមួយដែលមានតម្លៃដីធ្លីកាន់តែខ្ពស់ កាន់តែល្អ ព្រោះវាលក់បានថ្លៃ ហើយតម្លៃសំណង់មានតម្លៃដូចគ្នា។
នៅក្នុងឆ្នាំ២០២២ នេះការទិញលក់នៅដំណើរការធម្មតា គោលបំណងនៃអ្នកទិញគឺទិញដើម្បីយកដីសាងសង់អាគារដែលមានច្រើនជាន់ ហើយដីដែលមានទំហំធំមានការពេញនិយម៕

LEAVE A REPLY

Please enter your comment!
Please enter your name here