អ្នកជំនាញ៖ អចលនទ្រព្យខេត្តបាត់ដំបងនឹងបន្តងើបឡើងខ្លាំង ក្រោយបុណ្យចូលឆ្នាំចិន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សកម្មភាពអាជីវកម្មនៅតាមវិស័យនានាគាំទ្រដល់ការថើបឡើងវិញនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ក្នុងនោះ វិស័យអចលនទ្រព្យជាពិសេសវិស័យដីធ្លីបានកម្រើកឡើងវិញបន្តិចម្ដងៗផងដែរ។ បើតាមអ្នកជំនាញនៃវិស័យដីធ្លីមកពីខេត្តបាត់ដំបងបញ្ជាក់ថាអចលនទ្រព្យនៅក្នុងខេត្តរបស់ខ្លួនបានងើបឡើងវិញបន្តិចហើយ ក្រោយបើកប្រទេសនៅក្នុងខែវិច្ឆិកាកន្លងមក។

លោក អ៊ិន ដារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោយកម្ពុជាបានប្រកាសបើកប្រទេស បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ យើងបានតាមដាននិងសង្កេតឃើញថាចំនួននៃការទិញលក់ ក៏ដូចជាគម្រោងបុរី ដីឡូតិ៍នៅក្នុងខេត្តបាត់ដំបងបានកើនឡើងបន្តិចម្ដងៗ ហើយរំពឹងថាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខរួច សកម្មភាពនៃការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងនឹងកើនឡើងខ្ពស់បន្ថែមទៀត។

លោកបន្តថា វិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបងបានជួបប្រទះនឹងបញ្ហាច្រើន ហើយធ្វើឱ្យគម្រោងអភិវឌ្ឍន៍មួយចំនួនដួលច្រើន។ ជាពិសេស ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ប៉ុន្តែអ្នកវិនិយោគធំៗក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងខេត្តបាត់ដំបង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏ជាកត្តាជំរុញមួយដល់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងផងដែរ ដូចជាគម្រោងដីឡូតិ៍របស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនផងដែរ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ពោលគឺឆ្នាំ២០២០និងឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា បានរស់នៅក្នុងស្ថានភាពមួយដែលមិនដឹងច្បាស់ពីចរន្តនៃសេដ្ឋកិច្ចនិងអចលនទ្រព្យ ហើយមកដល់ឆ្នាំ២០២២នេះ វិស័យមួយចំនួនបានងើបឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក៏បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនបណ្ដើរៗវិញដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here